KPT+
កីឡាការិនីស្នូកឃ័រកម្ពុជាលេខ២ពិភពលោក បង្ហើបខ្ទង់ចំណាយ ជួយព្យាបាលជំងឺបេះដូងកុមារ
កីឡាការិនីប្រភេទកីឡាស្នូកឃ័រ ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំង ដោយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ ២ នៅលើពិភពលោក គឺ អ្នកស្រី ស្រួង ភាវី បានប្រកាសថា អង្គការមូលនិធិសប្បុរសធម៌ភាវី នៅកូរ៉េ នឹងនៅកម្ពុជា មានបំណងចង់យកកុមារកម្ពុជាដែលមានជំងឺបេះដូងចំនួន ១០នាក់ មកព្យាបាលនៅប្រទេសកូរ៉េ។

អ្នកស្រី ស្រួង ភាវី ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា នេះជាលើកដំបូងសម្រាប់អង្គការមូលនិធីសប្បុរសធម៌ភាវី ដែលសម្រេចជួយព្យាបាលកុមារកម្ពុជាមានជំងឺបេះដូង ព្រោះបេះដូងសំខាន់បំផុតសម្រាប់ជីវិតមនុស្ស។ ការស្នើសុំព្យាបាលនេះ នឹងធ្វើមួយឆ្នាំម្ដង ខណៈការចំណាយគឺរាប់ម៉ឺនដុល្លារ ប៉ុន្តែក្រុមការងារនឹងព្យាយាមរកជំនួយ និងការជួយពីប្រទេសកូរ៉េ។

អ្នកស្រី ស្រួង ភាវី មានប្រសាសន៍បន្ថែមថា៖ “យើងជ្រើសរើស ១ដង ១០នាក់ ព្រោះការចំណាយក្នុង ១នាក់ គឺម៉ឺនដុល្លារឡើង ទាំងការចំណាយព្យាបាល ការនាំអ្នកជំងឺមកកូរ៉េ ការស្នាក់នៅហូបចុក។ យើងមិនទាន់ដឹងថា នឹងត្រូវចំណាយអស់ប៉ុន្មានទេ គ្រាន់តែដឹងថានឹងចំណាយច្រើន។ បើតាមខ្ញុំគិតត្រួសៗ ក្នុងអ្នកជំងឺម្នាក់ក៏ត្រូវចំណាយអស់ជិត ៣ម៉ឺនដុល្លារអីដែរ”។

អ្នកស្រី ស្រួង ភាវី បានឱ្យដឹងបន្ថែមថា អង្គការសប្បុរសធម៌របស់អ្នកស្រី មិនត្រឹមតែយកកុមារមានជំងឺមកព្យាបាលនៅកូរ៉េផ្ទាល់ទេ គឺត្រូវការយកម្ដាយ ឬឪពុក ឬអ្នកកំដរកុមារម្នាក់មកដែរ ដែលការចំណាយគឺជាបន្ទុករបស់អង្គការទាំងស្រុង។ អ្នកស្រីបញ្ជាក់បន្ថែមថា លទ្ធភាពអ្នកស្រីមិនអាចជួយកុមារច្រើននាក់បានទេ ទើបកំណត់ត្រឹមកុមារ ១០នាក់ក្នុងមួយឆ្នាំ ប៉ុន្តែបើមានលទ្ធភាពជួយច្រើនជាងនេះ នោះនឹងជួយ។
សូមចុចទីនេះ ដើម្បី ប្រាប់ព័ត៌មានរបស់កុមារមានជំងឺ និងស្នើសុំទទួលការព្យាបាល

គួរបញ្ជាក់ថា អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ដើម្បីរៀបការជាមួយ លោក Kim ជនជាតិកូរ៉េ រស់នៅ Cheongju ភាគខាងជើងខេត្ត Chungcheong។ នាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។

កន្លងមក អ្នកនាង ស្រួង ភាវី ធ្លាប់បានធ្វើសកម្មភាពសប្បុរសធម៌ជួយកុមារ មនុស្សចាស់ និងប្រជាជនក្រីក្រនៅកម្ពុជាជាច្រើនលើក។ អ្នកស្រី ក៏កំពុងត្រៀមខ្លួនតំណាងកម្ពុជា សម្រាប់ការប្រកួតកីឡាស្នូកឃ័រ ក្នុងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ខាងមុខផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


