KPT+
មកស្គាល់ស្វាឈីមផេនស៊ី ៥ ក្បាល មានវ័យចំណាស់ជាងគេបំផុតនៅលើលោក
ស្វាឈីមផេនស៊ីជាពូជស្វាសំខាន់សម្រាប់ការសិក្សាអំពីការអភិវឌ្ឍន៍របស់មនុស្ស ដោយឡែកអាយុជីវិតរបស់ស្វានេះពឹងផ្អែកទៅលើចំណីអាហារនិងបរិស្ថានដែលវារស់នៅ ។ ខាងក្រោមគឺជាស្វាឈីមផេនស៊ីចាស់ជាងគេបំផុតនៅលើលោកទាំង ៥ ក្បាល ៖
១. Little Mama
នាងស្លាប់នៅអាយុ ៧៩ ឆ្នាំក្នុងសួន Lion Country Safari នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ Little Mama ជាស្វាចាស់ជាងគេបំផុតនៅលើពិភពលោកដែលកើតនៅឆ្នាំ ១៩៣៨ ក្នុងទ្វីបអាហ្វ្រិក ។

២. Joao
Joao ជាស្វាឈ្មោលអាយុចន្លោះពី ៧៥ ទៅ ៨០ ឆ្នាំរស់នៅប្រទេសម៉ូសំប៊ិក ហើយកាលពីក្មេងវាមានមិត្តភ័ក្តិជាស្វាញីមួយក្បាលដែលបានស្លាប់ចោលគ្នាទុកឲ្យ Joao រស់នៅឯកាអស់រយៈពេល ៤៥ ឆ្នាំ ។

៣. Susie
នាងរស់នៅសួនសត្វ Sunset Zoo នៃ Manhattan រដ្ឋកាន់សាស មកទល់ពេលនេះ Susie មានអាយុជិត ៦៩ ឆ្នាំហើយ ។ Susie គឺជាស្វាចាស់ជាងគេបំផុតដែលបង្កើតកូននៅអាយុ ៥៦ ឆ្នាំ ។

៤. Gregoire
ស្វាឈ្មោល Gregoire ស្លាប់ក្នុងអាយុ ៦៦ ឆ្នាំកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៨ នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាស្វាឈីមផេនស៊ី Tchimpounga ។ រយៈពេល ១១ ឆ្នាំចុងក្រោយនេះ Gregoire បានរស់នៅក្នុងជម្រកសម្រាប់សត្វស្វាដែលបោះបង់ចោល ។

៥. Blossom
នាងស្លាប់កាលពីអាយុ ៦២ ឆ្នាំចោលកូនប្រុសឈ្មោះ Chippie ក្នុងសួន Scottish safari park នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ ស្វា Coco ចាស់ជាងគេបំផុតនៅអឺរ៉ុប ឈានដល់វ័យ ៥៨ ឆ្នាំហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


