KPT+
ស្បែកជើងប៉ាតា Apple ដាក់លក់ក្នុងតម្លៃរាប់ម៉ឺនដុល្លារ
ស្បែកជើងប៉ាតា Apple មួយគូត្រូវបានលក់នៅផ្ទះដេញថ្លៃ Sotheby’s តម្លៃ ៥០០០០ ដុល្លារ គឺជាតម្លៃខ្ពស់បំផុតក្នុងចំណោមផលិតផល Apple ទាំងអស់ ។

ដើមឡើយគេបង្កើតស្បែកជើងពណ៌សនេះដើម្បីផ្ដល់ជូនបុគ្គលិកក្នុងសន្និសិទ “ការលក់ខ្នាតជាតិ” តែម្ដងគត់ កាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ។ Sotheby’s បានឲ្យដឹងថា “ស្បែកជើងប៉ាតាពិសេសមួយគូនេះ មិនដែលបានទៅដល់សាធារណជនទូទៅទេ វាជាវត្ថុកម្របំផុតមិនធ្លាប់មាន” ។

គួរជម្រាបថា នៅឆ្នាំ ១៩៨៦ Apple បានចេញលក់សំលៀកបំពាក់ និងវត្ថុជាច្រើនមានឈ្មោះថា “The Apple Collection” រួមមានពែង ឆ័ត្រ កាបូប កូនសោរ និងក្ដារក្ដោង ដែលសុទ្ធតែមានស្លាកសញ្ញា Apple ឥន្ទធនូ ហើយមនុស្សដល់ទៅ ២២ ០០០ នាក់បានទិញអាវរបស់ Apple ។

ដោយឡែក ស្បែកជើងប៉ាតាខាងលើមិនមែនជាផលិតផល Apple ដំបូងគេដែលលក់ដាច់ក្នុងប៉ុន្មានខែថ្មីៗនេះទេ ។
ដំបូង iPhone ស៊េរីឆ្នាំ ២០០៧ ជំនាន់ទី ១ លក់បានជាង ១៩ ម៉ឺនដុល្លារ នៅឯការដេញថ្លៃកាលពីខែមុន ខណៈស្បែកជើង Birkenstock ចាស់មួយគូដែលជាកម្មសិទ្ធិរបស់សហស្ថាបនិក Appleគឺ Steve Jobs លក់បាន ២០ ម៉ឺនដុល្លារ នៅឯការដេញថ្លៃក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្បែកជើងតម្លៃសមរម្យ ៤ ម៉ាក តារាល្បីអន្តរជាតិចូលចិត្តពាក់ជាប្រចាំ
ចុចអាន៖ ស្នាដៃចុងក្រោយលោក Gustav Klimt ក្លាយជាគំនូរថ្លៃបំផុតនៅអឺរ៉ុប

-
ចរាចរណ៍១៧ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់