Connect with us

KPT+

សញ្ញាដែល​បង្ហាញថា​អ្នកគ្មានថ្ងៃបានបេះដូងនាង ទោះប្រឹងយ៉ាងណាក្តី

បានផុស

នៅ

ការភ័ន្តច្រឡំយូរពេកក្នុងសេចក្តីស្នេហា​ច្រើនតែបង្កបញ្ហា​ធំ​ ហើយពេល​ដែលមនុស្សស្រីរក្សា​ចរិត​គួរសម ឬ​មិនដាច់ចិត្តនឹង​ដាច់អហង្ការ​បដិសេធ ​ធ្វើឱ្យបុរសៗ បែរជាបន្ត​​យល់ខុសរឹតតែធ្ងន់ព្រោះរូបភាពបោកបញ្ឆោតក្នុងខួរក្បាលនាយ។
នារី​ភាគច្រើនមិនចង់លេងដៃធ្ងន់ទេ នាង​តែងខិតខំរកវិធីសាស្រ្តគួរឱ្យចាប់អារម្មណ៍ជាច្រើនផ្តល់សញ្ញាថានាងមិនមាន​ស្នេហា​ជាមួយ​យើង សង្ឃឹមថាជាសារមួយ​ច្បាស់លាស់ ដោយមិនចាំបាច់ឈឺចាប់ឬខឹងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិបាកពិតមែន​ក្នុងការប្រាប់ថាស្នេហា​យើង​កំពុង​ធ្វើឱ្យនាងទើសទ័ល។ លើសពីនេះយើងទាំងអស់គ្នាងាយនឹងមានក្តីសង្ឃឹមនៅពេលយើងឃើញក្រាស់បន្តនិយាយល្អធ្វើល្អ។

ចូរដឹងខ្លួនឡើងប្រសិនបើមានសញ្ញាទាំងអស់នេះ៖

១ នាងរវល់

នាងមានជីវិតរវល់មិនទទួលទូរស័ព្ទរបស់យើង ហើយបើទោះបីជានាងធ្វើក៏ដោយ ក៏នាងមានអ្វីដែលឆ្លើយតបខ្លីៗ និងផ្លូវការ​។ គ្មាននារីណាមានភាពមមាញឹកដល់ភ្លេចសង្សាទេ លើកលែងនាង​មិនស្រលាញ់។

២ នាងលុបចោលផែនការជួបម្តងហើយម្តងទៀត

ប្រសិនបើនាងយល់ព្រមតាមកាលបរិច្ឆេទ ប៉ុន្តែដោយសារតែនាងអាណិត​ តែ​មិនមានឆន្ទៈក្នុងការវិនិយោគពេលវេលា​ច្រើនលើអ្នក នាងពិតជាភាពរអាក់រអួលរាល់ការណាត់ ហើយមិនរលូនទេ។

៣ ហៅយើងស្និទ្ធរបៀបជាមិត្ត

ប្រសិនបើហៅយើង​តាមរបៀបមិត្តល្អ ហៅគ្នានោះ មិនច្រលំ​ទេ នាងពិតជាមិនបានជ្រើសរើស​យកយើងទុកក្នុងបេះដូង​ប្រាកដមែន។ បើ​នាងនិយាយថា មិនទាន់ត្រៀមខ្លួន ហើយកុំឱ្យអ្នកខំអីមានន័យថា​ នាងមិនស្រលាញ់មែន។

៤ នាងនិយាយរឿងស្នេហានាងនឹងគេផ្សេង

១០០ភាគរយអ្នកគ្មានអ្វីពិសេសបែបជាគូស្នេហ៍ក្នុងចិត្តនាងទេ។ សម្រាប់មនុស្ស​ស្រីដែលកំពុងមាន​ស្នេាហា ប្រសិនបើនាងចូលចិត្តអ្នកពិតមែន នាងនឹងបើកចំហរ នាងនឹងរកលេសមក​ជិតស្និទ្ធហើយនាងនឹងចំណាយពេលភាគច្រើនរបស់នាងជាមួយយើង​។
ប្រសិនបើនាងរក្សា​ចម្ងាយ និយាយគ្នាខ្លីៗ មិនសូវទៅជួប ឬទៅក្នុងនាមមិត្ត​ រវាងអ្នកទាំងពីរប្រហែលជាប្រឈមមុខនឹងសញ្ញាថា នាងមិនចង់ឬមិនដែល​សូម្បីតែអៀនប្រៀន​អ្វី​នឹងយើង សូម្បី​យើងប្រឹង​ទៅជិតឬចាកចេញឆ្ងាយ។

៥ មិនខ្វល់

នៅពេលមនុស្សស្រីមិនចាប់អារម្មណ៍បេះដូងនាង​ត្រូវបានគេបិទមិនថាអ្នកសង្ហា​យ៉ាងណា ញ៉ែស្អិតយ៉ាងណា ព្រោះនាងនឹងមិនចែករំលែកកន្លែងផ្ទាល់ខ្លួនណាមួយទេជាមួយយើងដាច់ខាត ។​ នាងក៏នឹងកម្រ​សួរនាំ​អ្វីពីយើង ព្រងើយ ឬអាច​ពេលខ្លះ​ឆ្មើងឆ្មៃនឹងចែករំលែកសូម្បីការសប្បាយ សោកសៅឬធុញទ្រាន់។

ដើម្បីធ្វើឱ្យបុរសម្នាក់មានអារម្មណ៍ល្អដដែលនៅពេលត្រូវបដិសេធស្រីៗពិតជាលំបាកខ្លួនឯងច្រើនណាស់ក្នុងការ​គេចចេញតែមិនធ្វើឱ្យនាយឈឺពេក។ នាងគ្រាន់តែចង់ឱ្យខាងប្រុសយល់បានដោយខ្លួនឯងមិនចាំបាច់នាងនិយាយទេ​៕

ប្រែសម្រួល៖ ហាណា

ចុចអាន៖ ទស្សនៈអំពី សង្សារនិងអាពាហ៍ពិពាហ៍ ឬការរួមរស់មុនរៀបការ

ចុចអាន៖ ឧត្តមភរិយា ដែលបុរសទាំងឡាយគេងស្រមៃប៉ុនប៉ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ នាទីutes មុន

ទំនាស់ពាក្យសម្ដីរឿងឆ្កែដេញខាំ រហូតបង្ករបួសស្នាម និងផ្ទុះអាវុធ

កីឡា១១ នាទីutes មុន

ក្រុមអាស៊ី ៣ បាន​កៅអី​ ចូល​រួម​​ប្រកួត​ជើង​ឯក​ពិភព​លោក​ FIVB Nations League ២០២៥ ក្នុងខែនេះ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អ្នក​ស្លាប់ព្រោះ​រុស្ស៊ី​វាយ​សងសឹក​អ៊ុយក្រែន​កើន​ឡើង​ដល់៦នាក់ ខណៈ​របួស​មាន​៨០​នាក់

ព័ត៌មានជាតិ២៩ នាទីutes មុន

ការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ បង្កផលប៉ះដល់លំហូភ្ញៀវក្នុងវិស័យទេសចរណ៍

កីឡា៣៧ នាទីutes មុន

លោក​ យី​ សារិន​ មន្ត្រី​បច្ចេកទេស​-​​អាជ្ញាកណ្ដាល​មួយ​ចំនួន​អាច​ធ្វើ​ជាអាជ្ញាកណ្ដាល​ធំ​គ្រប់គ្រង​ការ​ប្រកួត​បាន​​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម