KPT+
ពិព័រណ៍ជំនាញ និងការងារផ្នែកធនាគារ នឹងរៀបចំនៅចុងខែនេះ
កម្មវិធីពិព័រណ៍ជំនាញ និងការងារ ក្នុងវិស័យធនាគារ នឹងរៀបចំឡើងនៅថ្ងៃទី២៩ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ កម្មវិធីនេះ រៀបចំជាលើកដំបូងដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយមានការសហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) សាកលវិទ្យាល័យជាតិគ្រប់គ្រង និងមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ពិព័រណ៍ការងារក្នុងវិស័យធនាគារនេះ ធ្វើឡើង ដើម្បីឆ្លើយតបនឹងធនធានមនុស្សដែលមានការកើនឡើងខ្លាំងក្នុងវិស័យធនាគារ ផ្តល់វេទិកាដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការបង្ហាញឱកាសការងារ និងពង្រឹងជំនាញ ការអភិវឌ្ឍខ្លួនដល់សិស្សនិស្សិត និងសាធារណជនទូទៅ។ ផ្តល់ឱកាសដល់សិស្សនិស្សិតបានជួបពិគ្រោះយោបល់ជាមួយគ្រឹះស្ថានធនាគារ លើជំនាញរបស់ពួកគេ ដើម្បីឱ្យទទួលបានចំណេះដឹងបន្ថែមលើជំនាញក្នុងវិស័យធនាគារ។ ក្រៅពីនេះ ក៏ផ្តល់ជាវគ្គបណ្តុះបណ្តាលខ្លីៗដល់អ្នកចូលរួម ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍខ្លួន ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ជំនាញឌីជីថល និងជំនាញផ្សេងៗទៀត សម្រាប់ឱ្យពួកគេមានការអភិវឌ្ឍលើជំនាញរៀងៗខ្លួន។

នៅក្នុងពិព័រណ៍នេះ មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ១៧ ចូលរួម ព្រមជាមួយនឹងកម្មវិធីជាច្រើនទៀតដូចជាបទបង្ហាញពីឱកាសការងារ វគ្គបណ្តុះបណ្តាលខ្លីៗ និងមានជាការសម្ភាស និងជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពអាចបម្រើការងារបាននៅក្នុងកម្មវិធីនេះផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


