Connect with us

KPT+

រឿង ៧ យ៉ាង​ដែល​គ្រប់គ្នា​មិន​ធ្លាប់​បាន​ដឹង​ ពី​កម្មវិធី MASTERCHEF

បានផុស

នៅ

MasterChef គឺ​ជា​កម្មវិធី​ប្រកួតប្រជែង​ធ្វើ​ម្ហូប​លំដាប់ថ្នាក់​ពិភពលោក​ ដែល​ល្បីល្បាញ​និង​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​ចំនួន ៦០ នៅ​ជុំវិញ​ពិភពលោក ។ តើ​មាន​អ្វី​កើតឡើង​នៅ​ពីក្រោយ​ឆាក​នៃ​ការ​សម្ដែង?

នេះ​គឺ​ជា​រឿង​ចំនួន ៧ ដែល​គ្រប់គ្នា​មិន​បាន​ដឹង​អំពី​កម្មវិធី MasterChef  ៖

១. MasterChef ចាប់ផ្ដើម​ដំបូងនៅ​ឆ្នាំណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជា​កម្មវិធី​ទាន់សម័យ​ ដោយសារ​តែ​ប្រជាប្រិយភាព​កាន់​តែ​កើន​ឡើង​ក្ដី ​ប៉ុន្តែ​ដើម​កំណើត​ដំបូង​គឺ​ចាប់ផ្ដើម​នៅ​ចក្រភពអង់គ្លេស​ក្នុង​ឆ្នាំ ១៩៩០ មានន័យថា​ មាន​នៅ​លើ​កញ្ចក់​អេក្រង់​​​អស់​រយៈពេល ៣០ឆ្នាំ​ហើយ។ កម្មវិធី​នេះ​បាន​ឆ្លង​កាត់​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​ និង​រចនាបថ​ផ្សេងៗ​ជា​ច្រើន។

២. តើ MasterChef ត្រូវ​បាន​ថត​នៅឯណា?

ការប្រកួតប្រជែង​ចម្អិន​អាហារ​ត្រូវ​បាន​ថត​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រាបៀ​ចាស់​មួយ​ នៅ​ភាគ​ខាងត្បូង​ទីក្រុង​ឡុងដ៍។ ប៉ុន្តែ​មិនមែន​ឡើយ! ក្នុង​អំឡុង​ពេល​នៃ​ការ​សម្ដែង​ស៊េរី​មុនៗ គឺ​បាន​ថត​នៅ​ក្នុង​សាល​នៃ​សាកលវិទ្យាល័យ​ទីក្រុង​ឡុងដ៏។

៣. ចំពោះ​អ្នក​ឈ្នះ MasterChef នឹង​ធ្វើអ្វី​បន្ត

ម្ចាស់​ជយលាភី MasterChef បាន​បន្ត​ធ្វើ​រឿង​អស្ចារ្យ​ជា​ច្រើន ​ក្នុង​នោះ​ក៏​មាន​អ្នក​ឈ្នះ​រង្វាន់ MasterChef ចក្រភពអង់គ្លេស​ឆ្នាំ ២០០៥ លោកស្រី  Thomasina Miers បាន​បើក​ភោជនីយដ្ឋាន​ម៉ិកស៊ិក​ដ៏​ល្បី​ឈ្មោះ​ថា Wahaca។

៤. អាថ៌កំបាំង​ MasterChef ភាព​លំបាក​មិន​បង្ហើប​ងាយៗ

កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​អស់រយៈពេល៥ខែ ​មុន​ពេល​ដែល​យើង​គ្រប់គ្នា​បាន​មើល​នៅ​លើ​កញ្ចក់​ទូរទស្សន៍។ ចំណែក​អ្នក​ឈ្នះ​នៅ​តែ​ជា​ការ​សម្ងាត់​រហូត ​ដល់​ថ្ងៃ​ត្រូវ​បាន​ចាក់​ផ្សាយ។

៥. រឿង​ពាក់ព័ន្ធ​នឹង​ដំណើរការ​ដាក់​ពាក្យសុំ MasterChef

ដើម្បី​ចូល MasterChef បេក្ខជន​ដែល​មាន​សក្ដានុពល​ត្រូវ​តែ​បំពេញ​ទម្រង់​ពាក្យ​សុំ​យ៉ាង​ហ្មត់ចត់​ដែល​រៀបរាប់​លម្អិត​ពី​អ្វីៗ​ទាំងអស់ ​ចាប់ពី​ពេល​ដ៏​លំបាក​បំផុត​នៅ​ក្នុង​ផ្ទះ​បាយ ​រហូត​ដល់​ពេល​ធ្វើម្ហូប​របស់​ពួកគេ។

៦. បេក្ខជន​ប្រើ​រូបមន្ត​ធ្វើ​ម្ហូប​ជា​អ្វី?

អ្នក​ឈ្នះ​កន្លងមក​បាន​និយាយ​ថា ត្រូវ​​ប្រើប្រាស់​រូបមន្ត​ដែល​បាន​បង្កើត​ឡើង​ខ្លួនឯង​ មិន​បំពាន​បច្ចេកទេស។ ប្រសិន​បើ​ចង់​ឲ្យ​ចៅក្រម​ចាប់អារម្មណ៍ ​ត្រូវ​ធ្វើមុខ​ម្ហូប​ដែល​មាន​លក្ខណៈបុគ្គល ​ហើយ​ឆ្លុះបញ្ចាំង​ពី​អ្វី​ដែល​យើង​បាន​ផ្ដល់​ជូន​ក្នុងនាម​ជា​ចុងភៅ។

៧. តើ​បេក្ខជន​បេក្ខនារី MasterChef នៅ​ទីណា?

យោង​តាម​របាយការណ៍​មួយ ៧០% បន្ទាប់ពី​ការ​បញ្ចប់​វគ្គ​ផ្ដាច់ព្រ័ត្រ ​គ្រប់គ្នា​គឺ​មិន​ដែល​វិល​ត្រឡប់​ទៅ​រក​ការងារ​ពី​មុន​ទេ ​ផ្ទុយទៅវិញ​ពួកគេ​គឺ​ទៅ​រក​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖closeronline

ចុចអាន៖ឈ្នានីស ​ពុំ​មែន​ជា​ចរិត​កំណើត​ទេ​ ប៉ុន្តែ​ជា​ផ្នែក​នៃ​សុខភាព​ផ្លូវចិត្ត​ ដែល​ទ្រុឌទ្រោម​

ចុចអាន៖ស្វែងយល់ពីលោហធាតុដ៏មានតម្លៃ ប្លាទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៦ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤១ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម