KPT+
លាឈប់ម្ដងហើយ ហើយគួរចូលកន្លែងចាស់វិញអត់?
លើលោកនេះគ្មានអ្វីដែលថា មិនអាចកើតមានឡើងនោះទេ ឲ្យតែមនុស្សចង់ គេតែងតែរកបានហេតុផលសមស្របណាមួយ ដើម្បីគាំទ្រការសម្រេចចិត្តរបស់ខ្លួនឯងជាក់ជាមិនខាន។
ហេតុផលនៃការវិលត្រឡប់ទៅរកកន្លែងធ្វើការចាស់វិញ អាចធ្វើទៅបានប្រសិនបើ៖
១ កាលពីមុនចេញព្រោះគ្មានអ្វីថ្មី

យើងអាចវិលទៅវិញបាន ប្រសិនបើយើងយល់ថា មានកម្មវិធីឬគម្រោងថ្មីមួយណាមួយដែលអាចធ្វើឲ្យយើងសប្បាយ រំភើបចិត្ត។ ប្រការនេះ មានឧទាហរណ៍ ដូចជា ឱកាសសិក្សាអ្វីថ្មីៗ ក៏ដូចជា ទទួលបទពិសោធន៍ឬប្រើបទពិសោធន៍ជាមួយការសាកល្បងតតាំងឧបសគ្គថ្មី។
២ ក្រោយការប្រៀបធៀប
ក្រោយការប្រៀបធៀបជាមួយកន្លែងធ្វើការថ្មីនិងកន្លែងចាស់ឃើញថានៅទីនោះល្អជាង ហេតុអ្វីយើងវិលវិញមិនបាន? ប្រសិនចាកចេញព្រោះគិតខុសថា ទីផ្សេងប្រសើរជាងហើយចុងក្រោយក៏រកឃើញថា នៅកន្លែងចាស់មានគុណសម្បត្តិ ប្រព័ន្ធការងារច្បាស់លាស់ត្រូវចិត្តជាង វិលវិញទៅ នៅចាំអីទៀត?
៣ មេដឹកនាំដែលមិនល្អចាកចេញ
ពាក្យមួយគេថា បុគ្គលិកលាឈប់ព្រោះមេដឹកនាំមិនល្អ មិនមែនព្រោះស្ថាប័នឡើយ។ ប្រសិនបើមេដឹកនាំរូបនោះលែងមានវត្តមានហើយយើងអាចវិលវិញបានប្រសិនបើយើង ចង់។
៤ មានគោលដៅថ្មី

អ្នកខ្លះចាកចេញទៅព្រោះមិនឃើញគោលដៅ មិនឃើញកត្តាជំរុញទឹកចិត្ត។ ក្រុមហ៊ុនខ្លះ មិនមានគោលដៅ ថែមទាំងមិនមានការលើកទឹកចិត្ត ប៉ុន្តែមិនមែនជារៀងរហូតទេ។ ថ្ងៃណាមួយគេអាចនឹងកែប្រែ ពីព្រោះពេលបរាជ័យ មនុស្សនឹងឃើញមូលហេតុដោយខ្លួនឯង៕
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖មនុស្សអវិជ្ជមាន សម្គាល់តាមចរិតរិះគន់និងវិភាគស្វែងរកតែកំហុសអ្នកដទៃ
ចុចអាន៖ចៅហ្វាយរូបណាដែលនិយាយពាក្យទាំងនេះ មិនទាន់សក្ដិសមនឹងតួនាទីនៅឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


