Connect with us

KPT+

ប៉ុន្មាន​ចំណុច​នេះ​សំខាន់​ណាស់ អាជីវកម្ម​ស្លាប់​ឬ​រស់ ត្រូវ​ស្វែង​យល់​ឲ្យ​ច្បាស់

បានផុស

នៅ

ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​មុខ​ជំនួញ​គឺ អតិថិជន។ បើ​សិន​ជា​គ្មាន​កម្លាំង​ទិញ​ពី​អតិថិជន​បាន​ច្រើន​នោះ​ទេ ជំនួញ​រមែង​ទៅ​មុខ​មិនរួច​នោះ​ឡើយ។ ដូច្នេះ​ការ​ពេញចិត្ត​ពី​សំណាក់​អតិថិជន គឺ​ជា​អ្វី​ដែល​មាន​ភាព​ចាំបាច់​បំផុត​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ។ រី​ឯ​គុណភាព​នៃ​ការ​ផ្តល់សេវាកម្មទៅ​ដល់​អតិថិជន ក៏ជា​បច្ច័យ​ដែល​កំណត់​ការ​ពេញចិត្ត​របស់​អតិថិជន​នោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​គោលការណ៍​សំខាន់​មួយ​ចំនួន​នៃ​ការ​បម្រើ​សេវាកម្ម​ល្អ​ដល់​អតិថិជន នឹង​ត្រូវ​បាន​បកស្រាយ​ដូចខាងក្រោម៖

អតិថិជន​ត្រូវ​ជា​និច្ច

ស្ដាប់​មើល​ទៅ​វា​ជា​ពាក្យ​សម្ដី​ដដែលៗ ប៉ុន្តែ​ប្រការ​មួយ​នេះ​តែងតែ​ជា​មធ្យោបាយ​ល្អ​បំផុត​ជានិច្ច។ បើសិនជាអតិថិជនម្នាក់បានមករកអ្នកនឹងសួររកទិញទំនិញ ឬចង់​ឲ្យអ្នក​បម្រើ​សេវាអ្វីម៉្យាងដល់គេ អ្នកគួរតែទៅតាម​រកវាឲ្យអស់ពីសមត្ថភាព ហើយបើសិនជាអតិថិជនបានទទួលនូវសេវាកម្ម ប៉ុន្តែនៅតែមិនពេញចិត្ត ឬរិះគន់ក្នុង​ផ្លូវ​អវិជ្ជមាន អ្នក​គួរ​តែធ្វើការដោះស្រាយជូនអតិថិជន ដោយអាច​សុំ​អភ័យទោស ឬ​ផ្លាស់ប្ដូរ​ទំនិញ ឬក៏អាចប្រគល់ជារបស់លួងចិត្ត។ ខណៈ​នោះ​អតិថិជន​នឹង​ទទួល​នូវ​អារម្មណ៍ល្អ ហើយ​ក៏បាន​យល់​ពី​ការ​ដោះស្រាយ​បញ្ហា​របស់​យើង​យ៉ាង​ពិតប្រាកដចំពោះពួកគេ។

ឆ្លើយ​សំនួរ​យ៉ាង​ឆាប់រហ័ស

ទោះបី​ជា​សំណួរ​មើល​ទៅ​តូចតាច​បំផុត ប៉ុន្តែ​វា​ក៏​សំខាន់ណាស់ដែរ សម្រាប់​អ្នក​ដែលសួរ។ ដូច្នេះ​អ្នក​គួរ​ព្យាយាម​ឆ្លើយ​សំណួរ​ទាំង​នោះ​ឲ្យ​បាន​ឆាប់រហ័សបំផុត និងត្រឹមត្រូវ ហើយ​សុភាព​ជាទីបំផុត។ បើសិន​ជា​សំណួរនោះលើសពីអ្វីដែលអ្នកបានដឹង អ្នក​អាច​សូម​ឲ្យ​អតិថិជន​រង់ចាំ​រហូត​អ្នកអាច​រកចម្លើយឡើងមកបាន។ បើជាការសន្ទនាតាមទូរសព្ទ ចូរ​ប្រាប់ថា សូមឲ្យខាងខ្ញុំ​ទំនាក់ទំនង​ទៅ​លោកអ្នកដោយខ្លួនឯង ហើយ​ប្រការ​ដែល​ល្អ​មិន​គួរ​ផ្ទេរបន្ទុកអតិថិជនរបស់​អ្នក​ទៅ​ឲ្យ​អ្នកដទៃ​ជា​ដាច់ខាត។

ស្គាល់​អតិថិជន​យ៉ាងច្បាស់

ជាម្ចាស់អាជីវកម្មអ្នកគួរស្គាល់អតិថិជនពីអ្វីដែលពួកគេចូលចិត្ត មិនចូលចិត្ត និង​អ្វី​ដែល​ពួកគេ​តែងតែ​រកមើលជាប្រចាំ។ អ្នក​ត្រូវ​មានចំណេះដឹងច្បាស់ទាក់ទងជាមួយនឹងទំនិញរបស់អ្នក ដើម្បី​ណែនាំ​ដល់ភ្ញៀវ។ អត្ថប្រយោជន៍គឺថា មិន​ត្រឹម​តែធ្វើ​ឲ្យ​ពួកគេ​ត្រឡប់​មក​ទិញទំនិញរបស់អ្នកម្តងទៀតនោះទេ ពួកគេ​ថែម​ទាំង​បាន​ណែនាំ និងប្រាប់ដល់បងប្អូន មិត្តភ័ក្ដិ​របស់​ពួកគេ យ៉ាង​ច្រើន​ទៀតផងដែរ។

មាន​ភាព​ប្រាកដប្រជា​ជាមួយ​អតិថិជន

ភាពប្រាកដប្រជាជាមួយអតិថិជននិងអ្នកគឺត្រូវតែមានឲ្យគ្នាទៅវិញទៅមក។ រីឯការ​ប្រញាប់​ទាញ​យក​ចិត្ត​អតិថិជន​ថ្មី ដោយមើលរំលងអតិថិជនចាស់ ក៏ជាហេតុធ្វើឲ្យអ្នកបាត់បង់​ម៉ូយ​ចាស់ៗ​ផងដែរ។ គ្មាន​អតិថិជន​ម្នាក់​ណា​ដែល​មិនសំខាន់ទេ មិនថាជាមនុស្សចាស់ មានក្រ ខ្វាក់ខ្វិន ល្ងង់​ឆ្លាត ល្បី​ឬ​មិន​ល្បី​ក៏​ដោយ ដោយ​អតិថិជន​គ្រប់គ្នា គឺ​ជា​ឱកាស​នៃ​ការលក់។ អាជីវកម្ម​របស់​អ្នក ជា​គុណ​ឬ​ក៏​ជាទោស គឺ​សុទ្ធ​តែ​ស្ថិត​នៅ​លើ​អតិថិជន​ពេញចិត្ត​មក​លើ​រាល់​ការ​បម្រើ​សេវាកម្ម​ដែល​ពួកគេ​បានទទួល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖មកស្គាល់កំពូលអ្នកតស៊ូមតិ​បង្កើត​សមភាព​យេនឌ័រលោកស្រី Ruth Bader Ginsburg

ចុចអាន៖សម្រង់​សំដី​ដ៏​មាន​ឥទ្ធិពល​របស់​ស្ត្រី​ជនជាតិ​អាស៊ី​ខ្លាំងៗ​​ក្នុង​ពិភព​ជំនួញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម