KPT+
អ្នកម្ដុំទួលទំពូងពិបាករកកន្លែងលំហែអារម្មណ៍មែនទេ? សាកល្បងទៅកន្លែងទាំងនេះ!
នឹកដល់ម្ដុំទួលទំពូង ប្រិយមិត្តប្រហែលជានឹកឃើញដល់អាហារគ្រឿងសមុទ្រ បបរមាន់ បាញ់ឆែវ និងសាច់គោអាំងដែលត្រូវបានគេដាក់លក់នៅម្ដុំជុំវិញផ្សារជាពុំខាន។ ប៉ុន្តែពេលនេះ Kpt Plus សូមមិនលើកយកកន្លែងញ៉ាំអាហារនោះទេ គឺសំដៅទៅលើកន្លែងលំហែអារម្មណ៍ តាមរយៈការញ៉ាំ Cocktail តាមបាតូចៗ និង Skybar ជុំវិញតំបន់មួយនេះ។
ធានាថានឹងប្លែកអារម្មណ៍ពេលបានទៅដល់កន្លែងទាំងអស់នេះ!
១. Long After Dark

បាតូចមួយនេះ មានការរចនាប្លែកពីហាងដទៃ ដោយបញ្ចូលពីលក្ខណៈ Classic និង Mondern លាយឡំគ្នា ហើយមានបម្រើអាហារថ្ងៃត្រង់ និងពេលល្ងាច។ សម្រាប់ភេសជ្ជៈ មានដូចជា Cocktail ស្រាបៀរ និងស្រាមួយចំនួន ដែលប្រិយមិត្តអាចរើសបានតាមចិត្ត ទៅតាមម៉ីនុយដែលបានបង្ហាញ។
Long After Dark ស្ថិតនៅផ្ទះលេខ ៨៦ ផ្លូវលេខ ៤៥០ បើកបម្រើពីម៉ោង ១២ ថ្ងៃត្រង់ ដល់ ១២ យប់។
២. Alchemy Gastropub

ជាហាងល្បីមួយនៅតំបន់ទួលទំពូង Alchemy Gastropub រាល់ចុងសប្ដាហ៍ មិនសូវមានតុទំនេរនោះទេ។ មូលហេតុមានពីរ ដែលនៅទីនោះមានមនុស្សច្រើន។ ទី១ អាហារមានរសជាតិឆ្ងាញ់ ហើយទី ២ មានទីធ្លាទូលាយទាំងក្នុង និងក្រៅ។ សម្រាប់អ្នកចូលចិត្តបរិយាកាសត្រជាក់ មិនចង់បែកញើសអាចចូលអង្គុយខាងក្នុងបានដោយមិនមានអារម្មណ៍ថាទីធ្លាចង្អៀតនោះទេ។ បើនិយាយពីផ្នែកខាងក្រៅវិញ តែងមាន DJ ឬក៏ក្រុមតន្រ្ដីផ្សេងៗមកប្រគំជានិច្ចរាល់ចុងសប្ដាហ៍។

Alchemy Gastropub មានទីតាំងនៅផ្ទះលេខ ៣៥ ផ្លូវ ១២៣ បើកបម្រើពីម៉ោង ១០ ព្រឹក រហូតដល់យប់ជ្រៅ។
៣. Sundown Social Club

នេះជាទីតាំងល្អបំផុតក្នុងការគយគន់ទេសភាពផ្សារទួលទំពូង មើលគេមើលឯង ពីលើផ្សារទួលទំពូង ត្រូវចិត្តម៉ាច់សម្រាប់អ្នកចូលចិត្តអង្គុយម្នាក់ឯង មុនពេលថ្ងៃលិច។ នេះជាហាងទី ២ របស់ Long After Dark តែគ្រាន់តែដាក់ឈ្មោះផ្សេងគ្នាប៉ុណ្ណោះ។

ទីតាំងលើផ្លូវ ៤៤០ ផ្ទះលេខ ៨៦ បើកបម្រើពីម៉ោង ១២ ថ្ងៃ ដល់ ១២ យប់។
៤. TINI Cafe & Bar

ហាងតូចមួយនេះ ល្អបំផុតសម្រាប់ប្រិយមិត្តដែលមិនចូលចិត្តញ៉ាំគ្រឿងស្រវឹងផ្សេងៗ ព្រោះមនុស្សភាគច្រើនដឹងថាទីនេះ លក់កាហ្វេ តែក៏មានភេសជ្ជៈផ្សេង និងគ្រឿងស្រវឹងផងដែរ។ ទីនេះ មានបម្រើកាហ្វេពីម៉ោង ៩ ព្រឹក ដល់ ៩ យប់ មានទីតាំងស្ថិតនៅ ផ្លូវ ៤៥០ ផ្ទះលេខ ១៧។

៥. LA. CHRONIQUE

ថ្វីត្បិតតែស្ដាប់ឈ្មោះមើលទៅហាក់បីដូចជាឈ្មោះបារាំង តែធាតុពិតនេះជាគំនិតថ្មីរបស់កូនខ្មែរមួយរូប ដែលនាំមកនូវរសជាតិកាហ្វេថ្មី ដែលធ្វើឲ្យយុវវ័យជំនាន់ក្រោយ និងជនបរទេសដែលនៅម្ដុំទួលទំពូងនេះ ស្គាល់ច្បាស់ពីរសជាតិកាហ្វេ និងបរិកាសប្លែកក្នុងហាងកាហ្វេមួយនេះ។ ហាងនេះ បើកបម្រើអាហារ ៣ ពេល គឺពេលព្រឹក ថ្ងៃ និងល្ងាច ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១០ យប់៕

អត្ថបទ៖ តុងឡុង
ចុចអាន៖ Yakmob យក្សសម័យថ្មីពីវិចិត្រការិនីវ័យក្មេង ហេន វឌ្ឍនាស្ថាពរ
ចុចអាន៖ រដ្ឋអ្នកមានទាំង ៦ ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ