KPT+
មើលគុណសម្បត្តិគុណវិបត្តិទាក់ទិននឹងវ័យពេលចេញរកប្រកបរបរនានា
អាយុកាលអាចជះឥទ្ធិពលដល់ភាពជោគជ័យនៅក្នុងវិស័យសេដ្ឋកិច្ចនៃអាជីវកម្ម។ ប៉ុន្តែដំណាក់កាលនៃជីវិត អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើរបៀបដែលអ្នកជោគជ័យនឹងដំណើរ។
នេះជារបៀបដែលក្រុមអាយុនីមួយៗទទួលបានជោគជ័យក្នុងអាជីវកម្មពួកគេ ដែលរួមមានគុណសម្បត្តិនិងគុណវិបត្តិ បើសិនពួកគេចង់បង្កើតអាជីវកម្មណាមួយ។
១. ក្មេងជំទង់មានអាយុ២០ ឆ្នាំ

ក្មេងដែលមានដើមកំណើតក្នុងសម័យបច្ចេកវិទ្យា គឺច្រើនតែឆ្លងកាត់ស្ថានភាពសង្គមបញ្ហានិងភារកិច្ចតាមរបៀបដែលមនុស្សជំនាន់មុន មិនដែលមាន។ ក្មេងៗសម័យនេះគឺមានបទពិសោធន៍ខាងបច្ចេកវិទ្យា តែមិនសូវមានទម្លាប់ទាក់ទងនឹងវិធីចាស់ៗ ក្នុងការធ្វើអ្វីមួយឡើយ ប៉ុន្តែពួកគេបានផ្ដល់ការច្នៃប្រឌិតថ្មីដើម្បីជំរុញវប្បធម៌។
ម៉្យាងវិញទៀតរឿងចម្បងគឺកង្វះថវិកា ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកសេដ្ឋកិច្ចថ្មីរបស់ពួកគេ រួមទាំងអាយុកាលគឺមានន័យថា ខ្វះបទពិសោធន៍ បើប្រៀបធៀបទៅនឹងមនុស្សជំនាន់មុន។
ទោះយ៉ាងណា ក្នុងវ័យជំទង់ឬអាយុ ២០ ឆ្នាំ សូមស្វែងរកការណែនាំមនុស្សវ័យចំណាស់ ដែលអាចជួយយើងបង្កើតបញ្ហាប្រឈមទាំងនេះ ខណៈពេលដែលយើងកំពុងតែស្វែងរកភាពខ្លាំងរបស់ខ្លួនឯង។
២. អាយុ ៣០ ឆ្នាំ

អាយុ ៣០ ឆ្នាំ យើងមានការយល់ដឹងមកជាងមួយទសវត្សរ៍។ យើងជឿជាក់លើខ្លួនឯងនិងឲ្យតម្លៃជាងកាលនៅអាយុ ២០ ឆ្នាំ ដូច្នេះសក្ដានុពលរបស់យើងគឺធំជាងមុន។ ប៉ុន្តែទន្ទឹមនឹងនេះជីវិតអាចនឹងមានភាពស្មុគស្មាញ ជាមួយនឹងការបង្កើនកាតព្វកិច្ចហិរញ្ញវត្ថុនិងគ្រួសារ។
ជាទូទៅចាប់តាំងពី ៧២ % នៃមនុស្សពេញវ័យ បានប្រើសេវាកម្មចែករំលែកឬតម្រូវការមួយជាមួយមនុស្សផ្សេងទៀត ដើម្បីបង្កើតទីផ្សារធំនៃអតិថិជនសក្ដានុពលពួកគេ។
ប្រសិនបើមនុស្សនៅវ័យនេះសម្រេចចិត្តពង្រីកជំហរសេដ្ឋកិច្ចរបស់ខ្លួន សូមស្វែងរកឱកាសដើម្បីបង្កើតមូលដ្ឋានអតិថិជនឲ្យទៀងទាត់ និងបង្កើតប្រាក់ចំណូលថេរជាមួយអ្នកទិញម្ដងទៀត។
៣. អាយុ ៤០ និង ៥០ ឆ្នាំ
ធម្មតាមនុស្សវ័យក្មេងមានភាពល្អប្រសើរ ក្នុងការប្រថុយនៅពេលចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែការស្ទង់មតិថ្មីៗនេះដោយក្រុមហ៊ុន Kellogg Insight នៃស្ថាបនិកក្រុមហ៊ុនចំនួន ២,៧ លាននាក់បង្ហាញថាផ្ទុយពីការពិត។
ស្ថាបនិកអាជីវកម្មដែលមានអាយុ ៥០ ឆ្នាំ មានចំនួន ១,៨ ដង ទំនងជានឹងចាប់ផ្ដើមក្រុមហ៊ុនដែលបញ្ចប់ក្នុងឧស្សាហកម្ម ដែលមានចំនួនត្រឹមតែ ០,១ % ជាងស្ថាបនិកដែលមានអាយុ ៣០ ឆ្នាំ។ វាកាន់តែសំខាន់ថែមទៀត បើប្រៀបធៀបទៅនឹងស្ថាបនិកក្នុងអាយុ ២០ ឆ្នាំ។
ស្ថាបនិកដែលមានអាយុ ៤០ ឆ្នាំគឺមានចំនួន ២,១ ដង ច្រើនជាងក្រុមហ៊ុនដែលទទួលបានជោគជ័យ ជាងមនុស្សដែលមានអាយុត្រឹមតែ ២៥ ឆ្នាំ។ មនុស្សវ័យនេះមានអ្វីគ្រប់យ៉ាងដែលត្រូវការ ដើម្បីទទួលបានជោគជ័យ លើកលែងតែពេលវេលាមួយគត់។
៤. អាយុ ៦០ ឆ្នាំនិង ៧០ ឆ្នាំ
អាយុនេះគឺជាក្រុមមនុស្សដែលមានជំនាញជាទ្រព្យសម្បត្តិ ហើយអាចសម្រេចបានជោគជ័យបានលឿន និងមានភាពចាស់ទុំជាមួយសាជីវកម្មធំ ៗ ។
របាយការណ៍ខែឧសភាឆ្នាំ ២០១៨ របស់ Civic បង្ហាញថា មានអ្នកជំនាញ ១,៥ លាននាក់កំពុងជួយក្រុមហ៊ុនដែលមានចំណេះដឹងនិងជំនាញ ឲ្យទទួលបានជោគជ័យ។ ដោយសារតែទីផ្សាររបស់អ្នកអាយុ ៦០ ឆ្នាំនិង ៧០ ឆ្នាំមានសក្ដានុពលនៃការរកប្រាក់ចំណូលបានច្រើនហួសពីក្ដីរំពឹង។
ចំណែកបញ្ហាប្រឈមរបស់អ្នកអាយុច្រើន គឺទាក់ទងនឹងបច្ចេកវិទ្យាដែលកំពុងតែកំពុងជះឥទ្ធិពលដល់ទីផ្សារ ដូច្នេះត្រូវប្រាកដថា ពួកគេយល់ស្របពីនិន្នាការចុងក្រោយក្នុងសម័យបច្ចេកវិទ្យានេះ។
សូមចងចាំថា ក្នុងកាលៈទេសៈត្រឹមត្រូវ អាយុមិនមែនជាឧបសគ្គទេ ប៉ុន្តែវាជាគុណប្រយោជន៍សម្រាប់យើងស្វែងយល់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀនបានច្រើនយ៉ាងណា បើនៅមានចំណុចទាំងនេះជីវិតពិបាកធានាក្តីសុខណាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


