KPT+
វិធីធ្វើឲ្យខ្លួនឯងរឹងមាំ ដើម្បីឈានទៅរកការបើកអាជីវកម្មដំបូងក្នុងអាយុខ្ទង់ ២០ ឆ្នាំ
វ័យខ្ទង់ ២០ ឆ្នាំជាវ័យមួយដែលនៅក្មេងខ្ចី ហើយក៏ជាវ័យមួយដែលស្ថិតនៅក្នុងការសិក្សាផងដែរ។ បច្ចេកវិទ្យាកាន់តែទំនើប ដូច្នេះខួរក្បាលរបស់អ្នក ត្រូវតែអភិវឌ្ឍឲ្យទាន់បច្ចេកវិទ្យាដូចគ្នា។
ខាងក្រោមនេះ ជាវិធីធ្វើឲ្យខ្លួនឯងរឹងមាំក្នុងជីវិត ដើម្បីឈានទៅរកការបើកអាជីវកម្មតូចមួយសម្រាប់ថ្ងៃអនាគត។
១. បិទហ្វេសប៊ុក
ផ្ដាច់ខ្លួនចេញពីបណ្ដាញសង្គម យ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍ ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ឲ្យបានច្រើន។ បច្ចេកវិទ្យាបានក្លាយជាតម្រូវការចាំបាច់មួយ ដែលយើងជារឿយៗ បានបាត់បង់ការទាក់ទង ទៅនឹងសម្រស់ធម្មជាតិ នៃជីវិតជុំវិញខ្លួនឯង។
២. កុំស្ត្រេសរឿងស្នេហា

ក្នុងអាយុ ២០ ឆ្នាំ ជាឱកាសល្អដែលអ្នកត្រូវគិតថាអ្នកជានរណា។ កុំបារម្ភខ្លាំងពេក ថាមានអ្នកណាស្រលាញ់ឬអត់។ ផ្ទុយទៅវិញធ្វើឲ្យវាក្លាយជាកម្លាំងជំរុញមួយ ក្នុងការអភិវឌ្ឍខ្លួនឯង ឲ្យរឹងមាំនិងមានជំហរជាងមុន។
៣. រៀនពីរបៀបគ្រប់គ្រងលុយ
គួរអានសៀវភៅវគ្គសិក្សាខ្លីៗ ដើម្បីអភិវឌ្ឍវិន័យដោយខ្លួនឯង។ នេះគឺជាជំនាញដែលគ្មាននរណាម្នាក់ នឹងបង្រៀនអ្នក ហើយចាំបាច់សម្រាប់មនុស្សស្ថិតក្នុងវ័យនេះ។
៤. មានមហិច្ឆតា
នេះជាវ័យមួយ ដែលអ្នកគួរតែដេញតាមក្ដីសុបិន ឬវិនិយោគលើមហិច្ឆតារបស់អ្នកឲ្យបានច្រើន។ ពេលនេះគឺជាពេលវេលាតែមួយគត់ នៅក្នុងជីវិតនៅអាយុ ២០ ឆ្នាំ ជាវ័យដែលអ្នកអាចប្រថុយច្រើនជាងពេលដែលអ្នករៀបការ និងមានកូន។
៥. ធ្វើដំណើរ

ជួបមនុស្សថ្មី និងទទួលបានបទពិសោធន៍ថ្មីៗ! នេះជាការពិត!
ពិភពលោកនេះមានទំហំធំធេង និងមានភាពចម្រុះច្រើន ដូច្នេះធ្វើដំណើរគ្រប់ទីកន្លែង ដើម្បីទទួលបានឱកាសនិងបទពិសោធន៍ពីវា។ ការបញ្ចូលខ្លួនឯងទៅក្នុងវប្បធម៌ផ្សេងគ្នា គឺជួយឲ្យអ្នកពង្រីកទស្សនៈពិភពលោក និងបញ្ញារបស់អ្នកបានច្រើនជាងមុន។
៦. ចាប់ផ្ដើមគម្រោងដែលអាចលក់បាន
ការចាប់ផ្ដើមដំបូងអាចផ្ដើមដោយ ឆានែលយូធូប រហូតដល់បើកអាជីវកម្មផ្ទាល់ខ្លួន។ ចាប់ផ្ដើមរកស៊ីនៅវ័យក្មេង ផ្ដល់ឲ្យអ្នកនូវសេរីភាពក្នុងការបរាជ័យ ដូច្នេះកុំខ្លាចក្នុងការស្វែងរកការប្រកួតប្រជែងថ្មីៗឲ្យសោះ។
៧. ប្ដេជ្ញាដើម្បីការលូតលាស់ផ្ទាល់ខ្លួន

ប្រសិនបើអ្នកចង់ក្លាយជាម្ចាស់អាជីវកម្មជោគជ័យ កុំខ្លាចក្នុងការវិនិយោគលើខ្លួនឯង។ ចំណាយប្រាក់លើថ្នាក់អភិវឌ្ឍន៍ផ្ទាល់ខ្លួន មើលវីដេអូឬសៀវភៅ ហើយប្ដេជ្ញាថា នឹងក្លាយជាអ្នកដែលល្អបំផុតតាមដែលអ្នកអាចធ្វើទៅបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖របៀបមើលមនុស្សដែលយើងរាប់អានសព្វថ្ងៃ ក្លែងក្លាយឬពិត
ចុចអាន៖តើនិមិត្តសញ្ញានៅលើក្រដាសប្រាក់មួយដុល្លារអាមេរិកមានអត្ថន័យយ៉ាងណា?
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


