ព័ត៌មានជាតិ
កម្ពុជានឹងសាងសង់ស្ថានីយសម្រាប់ថែទាំ នឹងជួសជុលយន្តហោះកម្រិតអន្តរជាតិ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក បន្ទាប់ពីការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត 4F ក្រុមហ៊ុនដែលវិនិយោគលើការដឹកជញ្ជូនតាមផ្លូវអាកាស បានសហការជាមួយក្រុមហ៊ុនបរទេសសាងសង់ស្ថានីយថែទាំយន្តហោះនៅកម្ពុជា។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អាកាសយានដ្ឋានអន្តរជាតិតេជោ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន CAIC ក៏បានសហការជាមួយក្រុមហ៊ុន SIA Engineering Company ពីក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airline) បង្កើតក្រុមហ៊ុនឈ្មោះ TIA Engineering service company limited ដើម្បីផ្តល់សេវាថែទាំដល់ក្រុមហ៊ុនអាកាសចរណ៍នៅ TIA ។
គម្រោងសាងសង់ស្ថានីយជួសជុលយន្តហោះជាប្រវត្តិសាស្រ្តនេះ ដើម្បីប្រែក្លាយអាកាសយានដ្ឋានអន្តរជាតិតេជោ មិនត្រឹមតែដឹកជញ្ជូនអ្នកដំណើរប៉ុណ្ណោះទេ គឺអភិវឌ្ឍទៅជាមជ្ឈមណ្ឌលដ៏មានសក្តានុពលនៅក្នុងតំបន់។ លោកបញ្ជាក់ថា៖« ផែនការនាពេលអនាគត គឺយើងនឹងសាងសង់ស្ថានីយសម្រាប់សេវាកម្មថែទាំ និងជួសជុលយន្តហោះនៅ TIA ដោយសារតែរាជធានីភ្នំពេញ ជាទីតាំងកណ្តាលដែលមានសក្តានុពលផ្តល់សេវាកម្មនេះ នៅក្នុងតំបន់អាស៊ាន និងអាស៊ី»។

បើតាមលោក ពុង ឈាវសែ ក្រុមហ៊ុនក៏មានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគចំនួនសរុប ១០០ លានដុល្លារ អាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងដែលនៅបែកខាងត្បូងរបស់ TIA ទៅជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជា ដើម្បីឱ្យតំបន់ TIA ក្លាយទៅជាមណ្ឌលដឹកជញ្ជូនផ្លូវអាកាស គោក និងផ្លូវទឹក។ ក្រុមហ៊ុន OCIC ក៏ចាប់ផ្តើមអភិវឌ្ឍទីក្រុងរណបអាកាសយាន្តដ្ឋានរួមមានការសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់បុគ្គលិកនៅ TIA និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុងរណបអាកាសយានដ្ឋាននេះ។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ហើយត្រូវបានសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគ ២ ៣០០ លានដុល្លារ លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។
លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


