ព័ត៌មានជាតិ
សម្ដេចធិបតីអបអរសាទរជូននាយករដ្ឋមន្ត្រីជប៉ុនថ្មី និងសង្ឃឹមថាទំនាក់ទំនងកាន់តែរឹងមាំថែមទៀត
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតអបអរសាទរជូនលោកស្រី តាកាអ៊ីឈិ សាណាអិ ដែលត្រូវបានសភាជប៉ុនបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី និងសង្ឃឹមថាមិត្តភាពរវាងកម្ពុជា និងជប៉ុនកាន់តែជិតស្និទ្ធយូរអង្វែងតទៅមុខទៀត។

ក្នុងលិខិតចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាសម្ដេចបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយលោកស្រី តាកាអ៊ីឈិ ដើម្បីពង្រឹងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជារួមគ្នាលើកម្ពស់ចក្ខុវិស័យរួមរបស់ប្រទេសទាំងពីរដើម្បីសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
លោកក៏បានលើកឡើងដោយរម្លឹកពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសជប៉ុន និងកម្ពុជាកាលពីឆ្នាំ២០២៣ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជារបត់ថ្មីនៃទំនាក់ទំនងផងដែរ។
សម្ដេចបានសរសេរថា៖ «ខ្ញុំសង្ឃឹមថានឹងមានឱកាសជួបលោកជំទាវ ក្នុងពេលវេលាសមស្របណាមួយឆាប់ៗនេះ»។

គួរឱ្យដឹងដែរថាលោកស្រី តាកាអ៊ីឈិ សាណាអិ ត្រូវបានសភាជប៉ុនបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីទី១០៤ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ លោកស្រីគឺជានាយករដ្ឋមន្ត្រីស្រីដំបូងគេនៅក្នុងប្រទេសជប៉ុន កាន់តំណែងបន្តពីលោក Shigeru Ishiba ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


