ព័ត៌មានជាតិ
អាជ្ញាធរអប្សរាសម្រេចទល់ទ្រប្រាសាទបក្សីចាំក្រុងបន្ទាន់ក្រោយការប្រកាសហានិភ័យខ្ពស់ចំពោះប្រាសាទ
អាជ្ញាធរជាតិអប្សរាបានសម្រេចចិត្តបន្ទាន់មួយក្នុងការទល់ទ្រប្រាសាទបក្សីចាំក្រុងភ្លាមៗក្រោយរកឃើញថាផ្នែកដំបូល និងជញ្ជាំងនៃប្រាសាទមានការទ្រុឌទ្រោមខ្លាំង។

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី៧ ខែវិច្ឆិកា ពលករជាច្រើនត្រូវបានបញ្ជូនទៅដើម្បីជញ្ជូនសម្ភារៈ និងសង់រន្ទារៀបចំទល់ទ្រ ទប់លំនឹងកំពូលប្រាសាទដែលមានអាយុកាលជាង១០០០ឆ្នាំនេះ បន្ទាប់ពីក្រុមការងារបានពិនិត្យឃើញពីហានិភ័យដែលប្រឈមខ្ពស់រួចមក។
ប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុងលោក ពុទ្ធ សុទ្ធ បានលើកឡើងថា៖ «វាជាការសម្រេចចិត្តដ៏ល្អបំផុត និងទាន់ពេលវេលា ដើម្បីបង្ការហានិភ័យខ្ពស់ជាងនេះ ដែលតម្រូវឱ្យមានផែនការជួសជុល សម្រាប់ថ្ងៃអនាគតផងដែរ»។
បើតាមលោក ពុទ្ធ សុទ្ធ កន្លែងហានិភ័យខ្លាំងនៅក្នុងប្រាសាទនេះគឺនៅផ្នែកដំបូល និងផ្នែកខ្លះនៃជញ្ជាំង។

ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រ មានកាំជណ្តើរស្ថាបនាដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌ក្រហម។ ប្រាសាទនេះមានរាងជាសាជី៥ថ្នាក់ គិតទាំងជាន់នៅក្រោមប្រាង្គប្រាសាទ ដែលធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត សាងសង់នៅឆ្នាំ៩២១ ក្រោមរាជ្យព្រះបាទហស៌វរ្ម័នទី១ ឬហស៌វម៌្មទី១ (៩១០-៩២២)។ ប្រាសាទនេះមានសិលាចារឹកដ៏សំខាន់មួយទាក់ទងនឹងការផ្សារភ្ជាប់រវាងរាជវង្សសោមវង្ស (រាជវង្សនៅនគរភ្នំ) ជាមួយរាជវង្សសូរ្យវង្ស (រាជវង្សនៅនគរចេនឡា) ព្រមទាំងដើមកំណើតនៃឈ្មោះប្រទេសកម្ពុជាផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


