Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ទឹកល្អក់ទី ១ ប្រើប្រាស់ថវិកាអភិវឌ្ឍន៍ឆ្នាំ ២០២៥ ពង្រីកផ្លូវជូនពលរដ្ឋក្នុងមូលដ្ឋាន

បានផុស

នៅ

អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ បានធើ្វការពង្រីកផ្លូវបន្ថែមជូនពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជួយសម្រួលដល់ការធើ្វដំណើរ ជាពិសេសនោះបង្ការ ពេលមានអគ្គិភ័យកើតឡើងងាយស្រួលដល់រថយន្តពន្លត់អគ្គិភ័យចល័តចេញ-ចូល ជួយសង្រោ្គះបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដ្ឋានកំពុងធើ្វការពង្រើកផ្លូវនេះ ស្ថិតនៅក្នុងភូមិ១៥ ភូមិ១៦ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក អេងលី ជាពលរដ្ឋរស់លើផ្លូវនោះ បានឡើងឡើងថា នៅពេលឃើញមានអាជ្ញាធរបានធ្វើការពង្រីកផ្លូវមួយថែមទៀតដូច្នេះ ដើម្បីឲ្យមានសភាពធំជាងមុន លោកបានសម្ដែងការសាទរជាខ្លាំងដោយសារតែមានផ្លូវធំ ពេលមានបញ្ហាកើតឡើងណាមួយងាយស្រួលក្នុងការចេញចូល ជាពិសេសនោះបើសិនជាមានហេតុការណ៍អគ្គិភ័យកើតឡើងវិញ គឺ រថយន្តពន្លត់អគ្គិភ័យអាចចេញចូលបានយ៉ាងលឿន អាចគ្រប់គ្រងស្ថានការបានទាន់ពេលវេលាផងដែរ។ 

លោកបន្តថា អ្វីដែលជាការព្រួយបារម្ភចំពោះលោកគឺនៅពេលមានផ្លូវធំដូច្នេះរថយន្ត ឬក៏មធ្យោបាយធ្វើដំណើរផ្សេងៗ អាចនឹងបើកបរលឿនៗ ដូច្នេះអាចបង្ករគ្រោះថ្នាក់ជាយថាហេតុណាមួយផងដែរ ដោយសារតែពេលខ្លះមានក្មេងៗលេងនៅតាមចិញ្ចើមផ្លូវ។

ជាមួយគ្នាផងដែរ លោក ប៊ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ទីតាំងកំពុងស្ថាបនាពង្រីកផ្លូវនេះ អាជ្ញាធរសង្កាត់បានប្រើប្រាស់ថិវិកាអភិវឌ្ឍន៍ឆ្នាំ២០២៥ ដោយធើ្វការពង្រីកផ្លូវប្រវែង ១១៣៣ម៉េត្រ មានទទឹង៣ម៉េត្រ ជាប់នឹងផ្លូវរថភ្លើង ដោយផ្លូវចាស់មានទទឹង៤ម៉េត្រប៉ុណ្ណាះ សរុបចំនួន៧ម៉ែត្រ ក្នុងនោះ អាជ្ញាធរបានដាក់ប្រព័ន្ធថែមមានមុខកាត់៦តឹក។

ជាចុងក្រោយ លោកក៏បានសំណូមពរឲ្យពលរដ្ឋដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរនៅលើផ្លូវនេះ មេត្តាបើកបរកុំឲ្យលើសល្បឿនកំណត់ ដើម្បីបញ្ចៀសការកើតមានគ្រោះចរាចរណ៍ផងដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម