ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០២៥ ផលិតផលសក្តានុពលកម្ពុជាចំនួន ២០ ចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ
ក្រសួងពាណិជ្ជកម្មតាមរយៈនាយករដ្ឋានកម្មសិទ្ធបញ្ញា បានចុះបញ្ជីផលិតផលសក្តានុពលរបស់ប្រទេសកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ ក៏ដូចជាការពារផលិតផលអត្តសញ្ញាណជាតិ និងចូលរួមការអភិវឌ្ឍដល់សហគមន៍ផងដែរ។
បើតាមមន្រ្តីនាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មបានឲ្យកម្ពុជាថ្មីដឹងថា គិតត្រឹមឆ្នាំ ២០២៥ មានផលិតផលចំនួន ២០ ត្រូវបានចុះបញ្ជីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះមានផលិតផលសមូហភាពចំនួន ១១ ផលិតផលសម្គាល់ភូមិសាស្រ្តចំនួន ៨ និងម៉ាកវិញ្ញាតិកម្មចំនួន ១។

-ផលិតផលម៉ាកសមូហភាពដែលត្រូវបានចុះបញ្ជីរួមមាន៖ ១).ដូងខ្ទិះបាត់ដំបង ២). នំបញ្ចុកសៀមរាប ៣). ក្រូចថ្លុងកោះពីរ ៤). គុយទាវភ្នំពេញ ៥). អំបុកកំពង់ធំ ៦). អង្ករដំណើប DSMK ៧). អង្ករសែនក្រអូប SKO ៨). អង្ករព្រះវិហារ ៩). ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ១០). ថ្នាំជក់កម្ពុជា និង១១). សំបុកត្រចៀកកាំ។
-ផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តមាន៖ ១). ម្រេចកំពត ២). ស្ករត្នោតកំពង់ស្ពឺ ៣). ក្រូចថ្លុងកោះទ្រង់ ៤). ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥). ទឹកត្រីកំពតកែប ៦). អំបិលកំពតកែប ៧). បង្កងតាកែវ និង ៨). ប្រហុកសៀមរាប។
-ផលិតផលម៉ាកវិញ្ញាតកម្មចំនួន ០១ គឺ MALYS ANGKOR
លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចូលរួមវេទិកានិងពិព័រណ៍កសិកម្មឆ្នាំ ២០២៥ បានលើកឡើងពីការធ្វើពិពិធកម្មមុខទំនិញយុទ្ធសាស្រ្តរបស់កម្ពុជា រួមទាំងដំណាំកសិកម្មមានសក្ដានុពលដូចជា ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយ ម្រេច និងមៀនប៉ៃលិនជាដើម ដើម្បីពង្រីកទីផ្សារនាំចេញ។
លោកបានលើកឡើងពីការបង្កើតម៉ាកយីហោ និងវិញ្ញាបនបត្រជាតិ (Branding) គឺដើម្បីជួយគាំទ្រដល់ការនាំចេញ និងធ្វើឲ្យអតិថិជនក្រៅស្រុកទុកចិត្តលើផលិតផលកម្ពុជា។
ការរៀបចំបង្កើតម៉ាកវិញ្ញត្តិកម្ម (certification mark) ឬ (trust mark) នេះ ផ្តោតសំខាន់លើកសិផលសក្ដានុពល។ ម៉ាកនេះជាម៉ាករបស់ជាតិ ហើយទំនិញត្រូវគោរពលក្ខខណ្ឌច្រើន មុននឹងអាចបិទផ្លាកនេះបាន ដើម្បីជៀសវាងការខូចឈ្មោះប្រទេស។

ក្នុងឱកាសចូលរួមពិភាក្សាតុមូលលើប្រធានបទ «កាលានុវត្តភាពសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា» ក្នុងវេទិកានិងពិព័រណ៍កសិកម្ម ២០២៥ លោក វ៉ា រុនសាត ក៏បានលើកឡើងពីការរៀបចំគោលនយោបាយជាតិ សម្រាប់កសិផលសក្តានុពលមួយចំនួនដូចជា គោលនយោបាយជាតិស្រូវ អង្ករ, យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារអង្ករកម្ពុជាឆ្នាំ ២០២៦-២០៣០, គោលនយោបាយស្តីពីស្វាយចន្ទី, ដំឡូងមី, ម្រេច, និងកំពុងព្រាងគោលនយោបាយសម្រាប់ស្វាយផងដែរ។
លោក វ៉ា រុតសាត បានបញ្ជាក់ថា ការមានគោលនយោបាយនេះ គឺដើម្បីជៀសវាងការផលិតលើសតម្រូវការ។
«តាមរយៈគោលនយោបាយជាតិ យើងនឹងដឹងថាផលិតផលណាឆ្អែត លើសតម្រូវការទីផ្សារ។ យើងមិនអាចរុញឲ្យកសិករប្រឹងផលិត រហូតដល់ដើរបុកជញ្ជាំងនោះទេ»។
លោកថា «ការរៀបចំគោលនយោបាយជាតិ ប្រៀបដូចជាមានផែនទីផ្លូវលម្អិត។ បើគ្មានផែនទីទេ យើងដើរទល់ជញ្ជាំង ទើបដឹងថាប៉ះទង្គិច។ ប៉ុន្តែបើមានផែនទី យើងអាចដឹងមុនថាផ្លូវណាដែលពិបាក ហើយអាចរកដំណោះស្រាយឬវាងផ្លូវបាន»។
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


