ព័ត៌មានជាតិ
គម្រោងជួសជុលផ្លូវពីរខ្សែក្នុងស្រុកពេជ្រាដា ប្រវែងជាង១០០គីឡូម៉ែត្រ សម្រេចការសាងសង់១០០%
គម្រោងជួសជុល និងថែទាំផ្លូវចំនួនពីរខ្សែដែលមានប្រវែង ១០៥ គីឡូម៉ែត្រ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ត្រូវបានបញ្ចប់ទាំងស្រុងហើយ ដែលធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែប្រសើរឡើង និងសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម។

ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយលោក ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានធ្វើបេសកកម្មចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសាងសង់សម្រេចបាន១០០% នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទចំនួន០២ ក្នុងផែនការឆ្នាំ២០២៥ ។ លើសពីនេះ ក៏មានម្រោងជួសជុលថែទាំប្រចាំ ដំណាក់កាលទី២ ផ្លូវចំនួន០៧ខ្សែ ដែលមានប្រវែងសរុប ៩៥ ២០០ម៉ែត្រ (រួមទាំងផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលល្បាយថ្មភ្នំ) គ្របដណ្តប់ក្រុងសែនមនោរម្យ ស្រុកកែវសីមា និងស្រុកកោះញែក ។
លោក ជី ស៊ីថា បានថ្លែងថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ និងពង្រឹងគុណភាពជីវិតរបស់ប្រជាជននៅតាមជនបទឱ្យទទួលបានភាពរីកចម្រើនស្មើភាពគ្នា។ លោកបញ្ជាក់ថា «ផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រទេសជាតិ។ តាមរយៈផ្លូវល្អ នឹងបង្កលក្ខណៈងាយស្រួលបំផុតដល់បងប្អូនប្រជាកសិករក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានទាន់ពេលវេលា និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ»។

ទន្ទឹមនោះ លោកបានជំរុញដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាការពារសមិទ្ធផលដែលកើតចេញពី សន្តិភាព និងស្ថិរភាពសង្គមនេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីធានាថា ផ្លូវទាំងនេះអាចបម្រើផលប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ លើសពីនេះ លោកបានក្រើនរំលឹកជាថ្មីដល់អ្នកប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ជានិច្ច ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


