ព័ត៌មានជាតិ
ក្រុមសហជីពដាក់ញត្តិទៅស្ថានទូតមហាអំណាចជួយអន្តរាគមន៍ករណីទាហានថៃចាប់រំលោភស្ត្រីពលករខ្មែរ
សហភាពពលកម្មជាតិកម្ពុជា ដែលតំណាងឱ្យកម្មករជាង៧ម៉ឺននាក់ នៅព្រឹកថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដាក់ញត្តិប្ដឹងទៅមហាអំណាច តាមរយៈស្ថានទូតនៅកម្ពុជា ឱ្យជួយអន្តរាគមន៍លើករណីស្ត្រីពលករខ្មែរ ដែលត្រូវទាហានថៃចាប់រំលោភជាក្រុម។

ស្ថានទូតដែលត្រូវបានដាក់ញត្តិនៅពេលនេះ រួមមាន ស្ថានទូតសហរដ្ឋអាមេរិក បារាំង រុស្ស៊ី ចិន និងសហភាពអឺរ៉ុប រួមទាំងការិយាល័យតំណាងអន្តរជាតិមួយចំនួនទៀត។
បើតាមលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា គោលបំណងការដាក់ញត្តិនេះធ្វើឡើងដើម្បីឱ្យសហគមន៍អន្តរជាតិជួយស្វែងរកយុត្តិធម៌ជូនស្ត្រីជាជនរងគ្រោះពីអំពើដ៏ព្រៃផ្សៃរបស់ទាហានឈុតខ្មៅថៃ ហើយលោកបានទាមទារឱ្យមានការការស៊ើបអង្កេតដោយឯករាជ្យមួយ។

ក្នុងនាមសហជីពតំណាងឱ្យកម្មករនិយោជិតនៅកម្ពុជា លោក សំ សឿន បានថ្កោលទោសចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទជាក្រុមដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើពលការិនីចំណាកស្រុកកម្ពុជា ដោយទាហានឈុតខ្មៅថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ប្រធានសហជីពរូបនេះ បង្ហាញនូវការមិនទទួលយកបាននូវអំពើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ ហើយជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ ដែលបានវាយធ្វើបាបពលករ និងរំលោភស្ត្រីជាពលករកម្ពុជាធ្វើការនៅប្រទេសថៃ។
លោក សំ សឿន ក៏បានទទូចដល់រដ្ឋាភិបាល និងកងទ័ពថៃ ត្រូវទទួលស្គាល់ និងទទួលខុសត្រូវលើអំពើឃោរឃៅនេះ ហើយបញ្ចប់វប្បធម៌និទណ្ឌភាព ដែលនាំឱ្យអំពើបំពានលើស្ត្រីកើតឡើងជាបន្តបន្ទាប់ ដែលត្រូវចាត់វិធានការដាក់ទណ្ឌកម្មច្បាស់លាស់លើមន្ត្រី និងកងទ័ពពាក់ព័ន្ធ និងធានាយុត្តិធម៌ដល់ជនរងគ្រោះ។

គួរជម្រាបថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ពលករខ្មែរជាស្ត្រីម្នាក់ ដែលត្រូវបំបែកចេញពីក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន១៣នាក់ ត្រូវបានទាហានឈុតខ្មៅថៃចំនួន៧នាក់ចាប់រំលោភសេពសន្ថវៈ នៅខណៈពេលដែលពលករខ្មែរ បានធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា។ កម្ពុជាបានថ្កោលទោសចំពោះអំពើរំលោភបំពាននេះ ហើយទាមទារឱ្យអាជ្ញាធរថៃត្រូវមានការទទួលខុសត្រូវ និងដាក់ទោសចំពោះជនល្មើស ដែលជាកងកម្លាំងរបស់ថៃ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


