ព័ត៌មានជាតិ
ល្មើសច្បាប់នៅកម្ពុជា ជនជាតិវៀតណាម១៥នាក់ត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ
ជនជាតិវៀតណាមសរុប១៥នាក់ ដែលជាប់ពាក់ព័ន្ធក្នុងបទល្មើសជាច្រើននៅកម្ពុជា ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

ជនជាតិវៀតណាមដែលបណ្ដេញចេញខាងលើ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា គឺមានជាប់ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅធ្វើការខុសច្បាប់ ករណីសមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងការចាប់បង្ខាំងដោយខុសច្បាប់ (អនុវត្តទោសចប់) ករណីនេសាទដោយប្រើឧបករណ៍ឆក់ (អនុវត្តទោសចប់) រួមទាំងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់)។

នីតិវិធីបណ្តេញចេញ ធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៧នាក់ ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួនម្នាក់ ស្នងការដ្ឋាននគរបាលខេត្តកែបចំនួន៥នាក់ និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន២នាក់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


