ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ជនសង្ស័យ៩នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកគ្រឿងញៀន
រយៈពេល២ថ្ងៃ គឺថ្ងៃទី២៤ ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤ ទីតាំង នៅក្នុងភូមិសាស្ត្រ ឃុំស្រែខ្ទុម ស្រុកកែវសីមា ដោយបានឃាត់ជនសង្ស័យចំនួន៩នាក់ និងបានដកហូតវត្ថុតាង ឧបករណ៍មួយចំនួនទៀត។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងអធិការនគបាលស្រុកកែវសីមា បានឈានដល់ការបង្រ្កាបទាំងនោះ។

យោងតាមរបាយការណ៍សមត្ថកិច្ចសរុបលទ្ធផល និងវត្ថុតាងដកហូតបាន ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបចំនួន ៤ ទីតាំង កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យសរុប ០៩ នាក់ (ភេទប្រុស)។ វត្ថុតាងដកហូតបានរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)សរុប ១៨ កញ្ចប់ (៦ កញ្ចប់ធំល្មម, ១២ កញ្ចប់តូច) មានទម្ងន់សរុប ៧១.១០ ក្រាម (ថ្លឹងទាំងសំបក)អាវុធកែច្នៃ ០៧ ដើម ម៉ូតូ០៣ គ្រឿង ទូរសព្ទ០៧ គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១ គ្រឿង កន្ត្រៃ០៣ កាបូបស្ពាយពណ៌ខ្មៅ០១។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់កំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ រៀម សុខហេង
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


