Connect with us

ព័ត៌មានជាតិ

បារាំងបង្ហាញក្ដីបារម្ភចំពោះភាពតានតឹងតាមព្រំដែនថៃ-កម្ពុជា ក្រោយថៃបើកការវាយប្រហារជាថ្មីលើកម្ពុជា

បានផុស

នៅ

ក្រោយយោធាថៃបើកការវាយប្រហារជាថ្មីលើកម្ពុជា ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានបង្ហាញក្ដីបារម្ភចំពោះភាពតានតឹងនៅតាមព្រំដែនកម្ពុជា និងថៃ ដោយបារាំងបានទទូចឱ្យភាគីជម្លោះរក្សានូវភាពអត់ធ្មត់ និងបញ្ឈប់ការប្រើកម្លាំងយោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង លើកឡើងថា ភាពតានតឹងដែលកើតមានឡើងសាជាថ្មីរវាងប្រទេសថៃ និងប្រទេសកម្ពុជា គឺប្រទេសបារាំងមានការព្រួយបារម្ភចំពោះភាពតានតឹងដែលកើតមានឡើងរវាងប្រទេសទាំងពីរ ហើយដែលបង្កឱ្យមានជនរងគ្រោះថ្មីៗ។

ប្រទេសបារាំង បានអំពាវនាវឱ្យមានការគោរពពេញលេញ និងការអនុវត្តជាក់ស្តែងនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ។

បារាំង ក៏បានបញ្ជាក់សាជាថ្មីនូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឡើងដោយអាស៊ាន ជាពិសេសដោយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥។

បារាំងបានជំរុញឱ្យភាគីជម្លោះទាំងពីរចូលរួមដោះស្រាយជម្លោះដោយសន្តិវិធី ដែលធ្វើឡើងតាមរយៈការបន្តកិច្ចសន្ទនាឡើងវិញ ការគោរពច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តនានាដែលប្រទេសទាំងពីរបានធ្វើឡើងជាមួយដៃគូអាស៊ាន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម