ព័ត៌មានជាតិ
២ ថ្ងៃនេះ រដ្ឋបាលរាជធានី ទទួលបានគ្រឿងឧបភោគ បរិភោគ សម្ភារៈ ថវិកាជាង ២១២ លាន រៀល និងជាង ៥ ម៉ឺនដុល្លារ ដើម្បីផ្ដល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក
អំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនធំ ត្រូវបានសប្បុរសជន នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅប្រគល់ជូនវីរកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ និងប្រជាពលរដ្ឋជាជនភៀសសឹក ខណៈក្រុមទាហានថៃវាយប្រហារឈ្លានពានចូលបូរណភាពទឹកដីកម្ពុជា ធ្វើឱ្យមានការផ្ទុះសង្គ្រាមជាថ្មី ដោយគិតត្រឹម ម៉ោង ១៨:០០ នាទី ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាសរុបចំនួន ២១២.៥៥៤.៤០២ រៀល និងចំនួន ៥៦.២៨៧ ដុល្លារអាមេរិក ជាមួយនឹងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារៈ ផ្សេងៗ ជាច្រើនមុខទៀត។


ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនាព្រឹក និងរសៀលថ្ងៃទី ១០ ធ្នូ នេះ ក្រោមវត្តមានអភិបាលរងជាច្រើនរូបតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។


អំណោយនាំមកប្រគល់ជូននេះ ជាអំណោយបានមកពីសប្បុរសជននានាៗ ដូចជា សាលាអន្តរជាតិប៊ែលធី សហគ្រាសសំណល់រឹងរាជធានីភ្នំពេញ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ គណៈកម្មការផ្សារអូរឫស្សី គណៈកម្មការផ្សារជម្ពូវ័ន និងគណៈកម្មការផ្សារកាប់គោ ដែលអំណោយទាំងនេះរួមមាន ៖ ថវិកា មីខ្លាឃ្មុំ ទឹកបរិសុទ្ធ អង្ក មួក កន្ទេល នំក្រៀម មី ត្រីងៀត ជ្រក់ស្ពៃជូរ សៀងផ្អែម ក្បាលត្រីឆ្ដោក្រៀម ត្រីប្រាសំយ៉ុង ពងមាន់ ត្រីប្រឡាក់ អំបុក ភួយ ទឹកផ្លែឈើ ទឹកក្រូច ក្រមា អាវជជុះ និង ថ្នាំពេទ្យជាដើម។


លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី ១០ ធ្នូ ថា គិតត្រឹមម៉ោង ១៨:០០ នាទី ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តទទួលនូវការបរិច្ចាគសរុបចំនួន ២១២.៥៥៤.៤០២ រៀល និងចំនួន ៥៦.២៨៧ ដុល្លារអាមេរិក ជាមួយនឹងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារៈ ផ្សេងៗ ជាច្រើនមុខទៀត។


លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងស្មារតីខ្មែរជួយជាតិខ្មែរ។

លោកបញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញ សូមធានាថានឹងយកអំណោយទាំងអស់របស់សប្បុរសជនទៅចែកជូនដល់ដៃវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


