Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រគល់អំណោយជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងការពារទឹកដីពីការឈ្លានពានរបស់ថៃ

បានផុស

នៅ

លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៥ បាន​រៀបចំ​ពិធី​ប្រគល់​អំណោយ​ជា​ជំហាន​ដំបូង​របស់​រដ្ឋបាល​ខេត្ត ដើម្បី​បញ្ជូនទៅ​ឧបត្ថម្ភ​នាយទាហាន ពលទាហាន យោធភូមិភាគ​ទី​២ ប្រចាំ​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ត្រៀមប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី ពី​ការឈ្លានពាន​របស់​យោធា​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅសាលាខេត្ត​កំពង់ចាម ពោរពេញ​ដោយ​ស្មារតីជាតិនិយម និង​ការគាំទ្រ​ដល់​កងទ័ព ក្នុង​គោលបំណង​បង្ហាញ​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​ការលះបង់​ដ៏​ធំធេង​របស់​វីរ​កងទ័ព​កម្ពុជា។

លោក អ៊ុន ចាន់​ដា បាន​ថ្លែង​ការ​កោតសរសើរចំពោះ​ស្មារតី​វីរភាពកងទ័ព​ដែល​បានបង្ហាញ​នូវ​ភាព​ក្លាហាន និង​ការលះបង់​ខ្ពស់បំផុត ក្នុងការ​ការពារ​ទឹកដី​ដែលជា​កេរដំណែល​ដូនតា​។

លោកបាន​គូសបញ្ជាក់ថា ការប្រយុទ្ធ​របស់​កង​ទ័ព គឺជា​ការបំពេញភារកិច្ច​ដ៏​ថ្លៃថ្លា​បំផុត ក្នុងនាម​ជា​កូន​ខ្មែរ ហើយ​រដ្ឋបាល​ខេត្តកំពង់ចាម​តែងតែ​នៅ​ជាមួយ និង​គាំទ្រ​កងទ័ព​ជានិច្ច។

លោកអភិបាលខេត្ត បាន​ជំរុញ​ឱ្យ​កងទ័ព​បន្ត​រក្សា សាមគ្គីភាព វិន័យ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ទប់ទល់​នឹង​សត្រូវ និង​ការពារ​បាន​នូវ​ទឹកដី​គ្រប់​ចំណុច និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការលះបង់​របស់​វីរ​កងទ័ព​គ្រប់រូប ដែល​បាន​ខិតខំ​ប្រឹងប្រែង​ការពារបូរណភាព​ទឹកដី។

អំណោយ​ដែល​បានប្រគល់​ជូន​តំណាង​កងទ័ព​រួមមាន ​៖ អំបុក​ស្រូវ​ថ្មី​ខ្មែរ​ចំនួន ១.៥០០ កញ្ចប់ , ឆៃប៉ូវ​ចំនួន ១០០ គីឡូក្រាម​, តាសក់​ចាវ​ចំនួន ១២០ គីឡូក្រាម​, ត្រីខកំប៉ុង​, ខ្ទឹមស​, ត្រីប្រឡាក់​, ប្រេងឆា, ស្ករស​, អំបិល​, ប៊ីចេង ,​អង្ករ​ចំនួន ១០ តោន​, មី ៣០០​កេស​,​បន្លែ ផ្លែឈើ និង​សាច់​ស្រស់​មួយចំនួនធំ​, និង​អំពូល​សូ​ឡា​ចំនួន ៥០ ឈុត​, ថវិកា​សរុប​ចំនួន ៤០​លាន​រៀល៕

អត្ថបទ និង​រូបភាព ​៖​ ឡេក ចាន់​ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម