ព័ត៌មានជាតិ
ពលរដ្ឋស្នើសហគមន៍អន្តរជាតិ ជាម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាព ជួយអន្តរាគមន៍ករណីយោធាថៃបើកការបាញ់ប្រហារ
ប្រជាជនកម្ពុជា ស្នើសុំឲ្យម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពគឺសហរដ្ឋអាមេរិក និងម៉ាឡេស៉ីដែលជាប្រធានអាស៊ានប្ដូរវេន សូមជួយអន្តរាគមន៍លើករណីយោធាថៃបើកការបាញ់ប្រហារឈ្លានពានចូលមកដែនអធិបតេយ្យភាពកម្ពុជា។


លោក ព្រុំ ស៉ីថា ជាប្រជាពលរដ្ឋកម្ពុជា ពិតជាមិនអាចទទួលយកបានដាច់ខាត ចំពោះអំពើដ៏សាហាវព្រៃផ្សៃរបស់យោធាថៃ ដែលបានបើកការឈ្លានពានដ៏ខ្លាំងក្លាចូលមកក្នុងទឹកដីរបស់កម្ពុជា ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្ពាន ខូចខាតផ្ទះសម្បែង និងបានឆក់យកអាយុជីវិតពលរដ្ឋស្លូតត្រង់របស់កម្ពុជាជាច្រើនផងដែរ។ លោកបានបញ្ជាក់បន្ថែមថា កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមដូចប្រទេសថៃឡើយ ដែលប្រទេសថៃស្រេចឃ្លានសង្គ្រាម។ សង្គ្រាមយើងដឹងស្រាប់ហើយ មានតែពាក្យថា បំផ្លាញ។


តាមរយៈការឈ្លានពានដ៏ព្រៃផ្សៃនេះហើយ ទើបប្រជាជនកម្ពុជា ស្នើដល់សហគមន៍អន្តរជាតិ ពិសេសឯកឧត្តមដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក សូមជួយអន្តរាគមន៍រកយុត្តិធម៌ជូនកម្ពុជាផង។
គួរបញ្ជាក់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល០៩ថ្ងៃហើយ ដែលកងកម្លាំងយោធាប្រទេសថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ដោយបច្ចុប្បន្ននេះ មានប្រជាជនកម្ពុជា ប្រមាណ៤០ម៉ឺននាក់ហើយ កំពុងត្រូវបានភៀសសឹក ចាកឆ្ងាយពីលំនៅឋាន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕ អត្ថបទ ៖ សុភា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


