Connect with us

ព័ត៌មានជាតិ

កម្ពុជា និងវៀតណាម បង្ហាញពីការចាប់ដៃពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ

បានផុស

នៅ

កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម ដោយប្រទេសទាំងពីរបានឯកភាពក្នុងការពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា។ ការបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ធ្វើឡើងចំពេលដែលកម្ពុជាកំពុងរងនូវការឈ្លានពានដ៏សាហាវ និងធ្ងន់ធ្ងរពីសំណាក់យោធាថៃ ដែលកំពុងបន្តអូសបន្លាយដ៏ក្ដៅគគុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានរៀបចំឡើងកាលពីកំឡុងសប្ដាហ៍មុន នៅទឹកដីខេត្តសៀមរាប រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងសមភាគីវៀតណាម លោក ឡេ ហ័យជុង បានលើកឡើងពីការបន្តផ្ដល់តម្លៃលើចំណងមិត្តភាពជាអ្នកជិតខាងល្អ ដែលផ្តល់ផលវិជ្ជមានឱ្យគ្នាទៅវិញទៅមក។ និយាយក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរក្សាយន្តការសន្ទនាគោលនយោបាយការពារជាតិ និងឯកភាពអនុវត្តលិខិតូបករណ៍នានានៃសហប្រតិបត្តិការដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព។

សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ទើបចេញផ្សាយនៅថ្ងៃចន្ទនេះបានបង្ហាញឱ្យដឹងថាលិខិតូបករណ៍នានានៃសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម រួមមានពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអនុស្សរណៈយោគយល់ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែន ដើម្បីរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

ពីទឹកដីអង្គរ ខេត្តសៀមរាប កម្ពុជា និងវៀតណាម ក៏បានបង្ហាញការប្តេជ្ញាពង្រឹងការបណ្តុះបណ្តាលកងទ័ពរយៈពេលខ្លី និងរយៈពេលវែងឱ្យកាន់តែស៊ីជម្រៅ ដើម្បីបំពេញសេចក្តីត្រូវការលើវិស័យការពារជាតិ ដែលកំពុងមានការវិវត្ត។

យោងខ្លឹមសារលើកឡើងក្នុងសេចក្ដីប្រកាសដដែលខាងលើ ភាគីទាំងពីរ ក៏បានឯកភាពធ្វើការជាមួយភាគីឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-ឡាវ-វៀតណាម រួមទាំងការបន្តកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិនិត្យលទ្ធភាពរៀបចំសកម្មភាពរួមសម្រាប់វិស័យការពារជាតិ និងយោធារវាងប្រទេសទាំងបី៕

ដោយ៖ ធឿន វ៉ាន់សុង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម