ព័ត៌មានជាតិ
មកដឹងលទ្ធផលអាជីវករជិត ៤០០នាក់ នៅផ្សារបណ្តោះអាសន្នកីឡដ្ឋាន ក្រុងតាខ្មៅតេស្តកូវីដ១៩
អាជីវករលក់ដូរ ៣៩៨នាក់ នៅផ្សារបណ្តោះអាសន្នកីឡដ្ឋាន ក្រុងតាខ្មៅ ក្រោយពីយកសំណាក ធ្វើតេស្តរកមេរោគកូវិដ១៩ លទ្ធផលគឺអវិជ្ជមានទាំងអស់។នេះបើតាមទំព័រហ្វេសបុកផ្លូវការរដ្ឋបាលខេត្តកណ្តាល។

អាជីវករទាំងអស់បានធ្វើតេស្ត តាមរយៈឧបករណ៍RAPID TEST ដែលបង្ហាញភ្លាមៗ នូវលទ្ធផល វិជ្ជមានឬអវិជ្ជមានក្នុងអំឡុងវង្វង់១០ឬ១៥នាទីប៉ុណ្ណោះ។
គួរបញ្ជាក់ថា៖ ការប្រមូល យកបងប្អូន អាជីវករលក់ដូរ ៣៩៨នាក់ យកសំណាកធ្វើតេស្ត រកមេរោគកូវិដ-១៩ នាពេលនេះបន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញ បងប្អូនចំនួន១១នាក់ ពិនិត្យឃើញថា បានឡើងកំដៅ លើសពី៣៧អង្សាសេ។ក្រោយពីធ្វើតេស្តបងប្អូនរួចហើយ ប្រាកដថាអវិជ្ជមានកូវីដ-១៩ អាជ្ញាធរក្រុងតាខ្មៅ និងប្រគល់លិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តងនិងត្រូវអនុញាត្តអោយចូលលក់នៅក្នុងផ្សារនេះជាប្រក្រតីឡើងវិញ៕


-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


