ព័ត៌មានជាតិ
សមិទ្ធផលទំនើបកម្មចំនួន ៤ ក្រសួងពាណិជ្ជកម្មប្រកាសដាក់ឲ្យដំណើរការ ក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ
ក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឲ្យដំណើរការសមិទ្ធផលការងារទំនើបកម្មចំនួន ៤ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦។
សមិទ្ធផលការងារទំនើបកម្មដែលក្រសួងបានដាក់ឲ្យដំណើរការរួមមាន៖ ១. ការធ្វើសាមញ្ញកម្ម និងទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម ២. ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ ៣. ការលើកលែងពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង ៤. កម្មវិធី MOC Mobile App។


១. ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម កាត់បន្ថយនីតិវិធីនិងឯកសារតម្រូវដើម្បីសម្របសម្រួលដល់ការចុះបញ្ជីពាណិជ្ជកម្ម ឲ្យកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ លឿនរហ័ស និងចំណេញពេលវេលា
២. ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ បញ្ចូលការទូទាត់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដូចជាការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពារទៅក្នុង ABA Mini App និង ACLEDA Mini App និងធនាគារផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខ
៣. ការលើកលែងការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយអនុវត្តរាល់ការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គិតត្រឹមតែ ១ ឆ្នាំចុងក្រោយ
៤. ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី MOC Mobile App ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យពាណិជ្ជកម្ម ផ្តោតលើការជួយសម្រួលអនុវត្តនិងលើកកម្ពស់ប្រសិទ្ធការងាររបស់មន្ត្រីក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រសើរជាងមុន៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


