ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌមានជ័យ ចុះកាត់សំយ៉ាបដែលអាជីរវករសង់លើចិញ្ចើមផ្លូវតាមបណ្តោយ ២១៧
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះកាត់សំយ៉ាបអាជីរករដែលសង់រំលោភផ្លូវសាធារណៈ នឹងលក់ដូរលើចិញ្ចើមផ្លូវ ធើ្វអោយប៉ះសណ្ដាប់ធ្នាប់សាធារណៈ បង្កអោយមានការកក់ស្ទះផងដែរ។

ជាក់ស្តែងកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវលេខ ២១៧ និងកាត់សំយាប ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានអោយដឹងថា ដោយមានការណែនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ លោកតែងតែចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ក៏ដូចជាបន្តការអនុវត្ត ចំពោះក្រុមអាជីវករលក់ដូរទំនិញ បន្លែ ត្រី-សាច់ ផ្សេងៗ នៅលេីចិញ្ចេីមផ្លូវ នៅតាមបណ្ដោយផ្លូវ២១៧ ដើម្បីឱ្យមានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ល្អ នឹងមានសោភ័ណ្ឌភាព មិនធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍សាធារណៈ។


ជាចុងក្រោយ លោក សេងគន្ធ អភិបាលខណ្ឌមានជ័យ សំណូមពរដល់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្ម នៅអមសងខាងផ្លូវលេខ ២១៧ លក់ដូរទាំងអស់ សូមចូលរួមសហការជាមួយ អាជ្ញាធរ ដើម្បីអោយមានសណ្តាប់ធ្នាប់ដងផ្លូវ អាចជួយបានច្រើន ក្នុងការកាត់បន្ថយចរាចរណ៍ផងដែរ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


