ព័ត៌មានជាតិ
ដកតំណែងលោក សុខ លីហួត ពីអគ្គនាយករងអន្តោប្រវេសន៍ ដោយសារល្មើសវិន័យកងកម្លាំង
ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដកហូតមុខតំណែងឧត្តមសេនីយ៍ឯក សុខ លីហួត ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យមកជាមន្ត្រី។ តាមការឱ្យដឹងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការដកតំណែងនេះ គឺដោយសារលោក សុខ លីហួត ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បញ្ជាក់ថា លោក សុខ លីហួត បានធ្វើសកម្មភាពផ្ទុយនឹងវិន័យរបស់មន្ត្រីនគរបាលជាតិ ដែលបានជះឥទ្ធិពលមិនល្អដល់ដំណើរការការងាររបស់អង្គភាព ទើបត្រូវបានថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ស្នើប្រមុខរដ្ឋាភិបាល ដើម្បីដកហូតតំណែងរបស់លោក សុខ លីហួត តែម្ដង។
ដោយមិនអធិប្បាយច្រើន អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖ «រឿងឯកជនរបស់គាត់ផ្ទាល់ រឿងរបស់ក្រុមគ្រួសាររបស់គាត់ផ្ទាល់ ហើយវាជះផលប៉ះពាល់ដល់ការងាររបស់អង្គភាព និងវិន័យរបស់អង្គភាពជាបន្តបន្ទាប់ដែលសម្រេចដោយក្រុមប្រឹក្សាវិន័យ ឈានដល់ការស្នើសុំសម្ដេចនាយករដ្ឋមន្ត្រី ដកតួនាទីរបស់គាត់»។

យោងតាមអនុក្រឹត្យស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ ចុះកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចដកហូតមុខតំណែងឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គលេខ ០២២២២ ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ឱ្យមកជាមន្ត្រី៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


