ព័ត៌មានជាតិ
ផលិតផលក្នុងស្រុក (GDP) ពលរដ្ឋខេត្តស្ទឹងត្រែងកើនដល់ ១ ៧៩០ ដុល្លារសម្រាប់មនុស្សម្នាក់
ខេត្តស្ទឹងត្រែងដែលស្ថិតនៅភូមិភាគឦសានមានការអភិវឌ្ឍន៍ ខណៈកម្រិតជីវភាពរបស់ពលរដ្ឋក៏មានភាពប្រសើរឡើង។
ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ (GDP) បានប្រមាណ ១ ៧៩០ ដុល្លារ និងអត្រាភាពក្រីមានជាង ១៨%។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែងក្នុងឆ្នាំ ២០២៥។


ទំហំសេដ្ឋកិច្ចខេត្តមានប្រមាណ ១.១៥៧.៨៨៤ លានរៀល គិតជាដុល្លារប្រហែល ២៨៦ លានដុល្លារមេរិក ដែលមានអត្រាកំណើន ៥,១% ក្នុងនោះវិស័យកសិកម្មមានកំណើន ៤,៩% ឧស្សាហកម្មមានកំណើន ៦,៥% និងសេវាកម្មមានកំណើន ៥,៤%។
ខេត្តស្ទឹងត្រែងមានប្រជាជនរស់នៅសរុប ១៩១ ០៧១ នាក់ ស្មើនឹង ៤៦ ០៨៣ គ្រួសារ។ ប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើងមានចំនួន ១១៨ ៦៤២ នាក់ ជាមួយដង់ស៊ីតេប្រជាជន ១៦ នាក់ក្នុង ១ គីឡូម៉ែត្រការ៉េ។
ខេត្តស្ទឹងត្រែងមានភូមិសាស្ត្រជាប់ជាមួយប្រទេសឡាវ មានដងទន្លេចំនួន ៤ ហូរកាត់។ ខេត្តតំបន់ឦសាននេះមានសក្ដានុពលខ្ពស់ចំពោះវិស័យទេសចរណ៍ ពិសេសសត្វផ្សោតមេគង្គដែលជាប្រភេទថនិកសត្វដ៏កម្រនៅក្នុងពិភពលោក ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្ត។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា ផលិតផលទេសចរណ៍ខេត្តស្ទឹងត្រែងភាគច្រើនពឹងផ្អែកលើវប្បធម៌-ធម្មជាតិ និងកសិទេសចរណ៍។ ចំពោះតំបន់ទាក់ទាញទេសចរណ៍ក្នុងខេត្តនៅមានតិចនិងស្ថិតនៅឆ្ងាយៗពីគ្នា។ យ៉ាងណាមិញ ភាពស្រស់ត្រកាលនិងភាពសំបូរបែបនៃធនធានធម្មជាតិ បានទាក់ទាញភ្ញៀវទេសចរចង់ដឹងចង់ស្គាល់តំបន់ដែលមានទេសភាពល្អស្អាតនៅក្នុងខេត្តភូមិភាគឦសានមួយនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


