ព័ត៌មានជាតិ
អភិបាលខណ្ឌជ្រោយចង្វា ទទួលស្គាល់នូវការរិះគន់ តែមិនរាថយក្នុងការអនុវត្តច្បាប់ និងបទបញ្ជា
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា នៅថ្ងៃទី២២ ខែមេសា នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook របស់លោក ដោយលោកព្រមទទួលការរិះគន់ តែមិនរាថយអនុវត្តច្បាប់ និងបទបញ្ជា។

លោក ឃ្លាំង ហួត សរសេរថា៖ “ខ្ញុំទទួលការរិះគន់ តែមិនរាថយក្នុងការអនុវត្តន៍ច្បាប់និងបទបញ្ជាឡើយ ជ្រុងមួយមានពន្លឺក៏មានជ្រុងមួយទៀតមានស្រមោល”។
លោក សំណូមពរថា៖ “កុំកាត់យក video ខ្លីមួយនេះមករិះគន់ខ្ញុំ ថាកាចចរិកឈ្លើយ។ ខ្ញុំទន់ភ្លន់ជាមួយមនុស្សណាដែលគោរពច្បាប់ទំលាប់តែប៉ុណ្ណោះ”។

អភិបាលខណ្ឌជ្រោយចង្វា លើកឡើងថា បេសកកម្មត្រូវតាមគោលការណ៍កំណត់គឺត្រូវតែគោរព។ បេសកកម្មណាដែលគោលការណ៍មិនអនុញាតិគឺត្រូវតែបដិសេធ ហើយព្រមាន។
លោកមានប្រសាសន៍ថា៖ “តើដឹងទេថា កូវីដ-១៩ បានឆក់យកជីវិតមនុស្សអស់ប៉ុន្មានហើយ អ្នកជម្ងឺដេកតាមមន្ទីពេទ្យ សាលារៀន រោងការ លំបាកប៉ុណ្ណា។ តើយើងសុខចិត្តលំបាកក្នុងរយះពេលខ្លី រឺមួយយើងបន្តលំបាករយះពេលវែង?”
លោក ឃ្លាំង ហួត សង្ឃឹមថាប្រជាជនកម្ពុជានឹងឈ្នះកូវីត-១៩ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ តែអាស្រ័យលើប្រជាជនកម្ពុជាប្រជាជនទាំងអស់សាម្គីគ្នា ហើយគោរពតាមការណែនាំ។ លោកបញ្ជាក់ថា លំបាកក្នុងរយៈពេលខ្លីប្រសើរជាងវេទនារយៈពេលវែង។ អ្នកធ្វើតែងតែមានការខុសឆ្គងខ្លះបើគេចង់ចាប់កំហុស៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


