ព័ត៌មានជាតិ
អ្នកដឹកបន្លែ២នាក់ចេញពីភ្នំពេញទៅកំពង់ស្ពឺរកឃើញវិជ្ជមានកូវីដ អាជ្ញាធរបិទផ្សារត្រពាំងក្រឡឹង និងផ្សារត្រែងត្រយឹង
ទីប្រជុំជនសំខាន់ៗចំនួន ០២កន្លែង គឺផ្សារត្រពាំងក្រឡឹង និងផ្សារត្រែងត្រយឹង ស្ថិតក្នុងស្រុកភ្នំស្រួច ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបិទជាបណ្តោះអាសន្ន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។
ការបិទផ្សារទាំងពីរគឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ ពីមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ កាលថ្ងៃទី២២ ខែមេសា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់ ដែលជាអ្នកដឹកបន្លែរនៅផ្សារនាគមាស រាជធានីភ្នំពេញមកចែកចាយបន្តនៅផ្សារទាំងពីរនេះ។

អ្នកទាំង០២នាក់នោះ គឺទី១-ឈ្មោះ អួត សុខា ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិច្រកត្រាច ឃុំមហាសាំង ស្រុកភ្នំស្រួច ជាអ្នកដឹកបន្លែរ ។ ទី២-ឈ្មោះ គឹម សុផាត ភេទប្រុស អាយ ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ជាអ្នកដឹកបន្លែរនៅផ្សារនាគមាសមកចែកចាយបន្តក្នុងផ្សារត្រពាំងក្រឡឹង និងផ្សារត្រែងត្រយឹងតែម្តង ។
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កន្លងមក មន្ត្រីសុខាភិបាលខេត្តកំពង់ស្ពឺ បានយកសំណាកស្ត្រីឈ្មោះ អួត សុខា ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិច្រកត្រាច ឃុំមហាសាំង ស្រុកភ្នំស្រួច ជាអ្នកដឹកបន្លែរ និងឈ្មោះ គឹម សុផាត ភេទប្រុស អាយ ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ជាអ្នកដឹកបន្លែរនៅផ្សារនាគមាសមកចែកចាយបន្តក្នុងផ្សារក្នុងស្រុកភ្នំស្រួច រកឃើញករណីវិជ្ជមានកូវីដ-១៩ ទើបឈានដល់បិទផ្សារទាំងពីរនេះជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការកើតមានការរីករាលដាលកាន់តែខ្លាំង។

ដូច្នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាបប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ទាំង ០២នាក់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរ និងមកយកសំណាកនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងជាបន្ទាន់ ព្រមទាំងដាក់ខ្លួនឱ្យដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ។
ក្នុងករណី បងប្អូន មានបញ្ហាសុខភាព ឬរោគសញ្ញាសង្ស័យត្រូវប្រញាប់រូសរាល់មកពិនិត្យសុខភាព នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង និងប្រាប់ដល់អាជ្ញាធរជាបន្ទាន់ដើម្បីមានវិធានទាន់ពេលវេលា។

គិតត្រឹមរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលខេត្តកំពង់ស្ពឺ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុប ចំនួន ០៦នាក់ នៅឃុំត្រពាំងគង ស្រុកសំរោងទង ០៤នាក់ និងស្រុកភ្នំស្រួច ០២នាក់។
បច្ចុប្បន្នអ្នកមានជំងឺកូវីដ-១៩ ទាំង ០៦នាក់ ត្រូវបានមន្ត្រីសុខាភិបាលបញ្ជូនទៅកាន់មណ្ឌលអភិវឌ្ឃន៍ជនបទកម្ពុជា-កូរ៉េ៕
អត្ថបទ៖ភួង រដ្ឋា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


