ព័ត៌មានជាតិ
ក្រោយភ្លៀងមួយមេ អាជ្ញាធរចុះបាញ់ទឹកលាងសម្អាតផ្លូវ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣
កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ បានដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីសាលារាជធានីភ្នំពេញ ចុះបាញ់ទឹកលាងសម្អាតនៅលើដងផ្លូវមហាវិថី ស៊ីជិនពីង ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីមេឃបង្អុរភ្លៀងមកមួយមេ ធ្វើឲ្យលើដងផ្លូវកកដីភក់ ប៉ះពាល់បរិស្ថាន និងអនាម័យ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ លើកឡើងថា ក្រោយមេឃធ្លាក់ភ្លៀងមួយមេធំ ធ្វើឲ្យតំបន់មួយចំនួនទឹកលិចលើដងផ្លូវ មានកាកសំណល់ ដីភក់ជាប់នឹងដងផ្លូវ ប៉ះពាល់ដល់បរិស្ថាន អនាម័យ ជាពិសេសខ្លាចមានការរអិលបង្កឲ្យអ្នកធ្វើដំណើរតាមម៉ូតូដួលគ្រោះថ្នាក់ត្រង់ប្រការណាមួយ ទើបលោកស្នើទៅប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ផ្ដល់រថយន្តបូមធូលី និងបាញ់ទឹកលាងសម្អាតផ្លូវ ១ គ្រឿង មកបាញ់លាងសម្អាតចាប់ពីស្ពានអាកាសកប់ស្រូវរហូតដល់ព្រំប្រទល់សង្កាត់កន្ទោក ខណ្ឌកំបូល។

លោក វ៉ា សាវឿន តំណាងឲ្យរដ្ឋបាលសង្កាត់ចោមចៅទី ៣ ទាំងមូល សូមថ្លែងអំណរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រួមទាំងក្រុមការងាររាជធានីភ្នំពេញ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានផ្ដល់រថយន្ត ១ គ្រឿង សម្រាប់បាញ់ទឹកលាងសម្អាតផ្លូវ សម្រួលការធ្វើដំណើរដល់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ សុខា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


