ព័ត៌មានជាតិ
ស្ពានកញ្ចក់លើកំពូលភ្នំ សួនសត្វ និងកន្លែងជិះកង់កម្សាន្តក្នុងព្រៃ នឹងលេចវត្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រាឆាប់ៗនេះ
រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ទី១ លើផ្ទៃដីប្រមាណ ១១៩ ហិកតា។ ក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអភិវឌ្ឍន៍បានអនុវត្តការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ចំណតរថយន្ត ជណ្តើរ ផ្លូវថ្មើរជើង និងជាពិសេសស្ពានលើភ្នំ ដែលអាចឲ្យភ្ញៀវទេសចរមើលទេសភាពទឹកជ្រោះ និងទេសភាពធម្មជាតិដ៏អស្ចារ្យ។

តាមការលើកឡើងរបស់មេការស្ថាបនា បានបញ្ជាក់ថា គម្រោងធំៗចំនួនបី ដែលកំពុងបន្តសាងសង់នៅក្នុងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រួមាន ស្ពានកញ្ចក់ គម្រោងជិះម៉ូតូកង់បួនកម្សាន្តក្នុងព្រៃ និងតំបន់សួនសត្វគ្រប់ប្រភេទ។ លោកបានបញ្ជាក់ថា «គម្រោងទាំងអស់នេះនឹងព្យាយាមបញ្ចប់ឲ្យបានខ្លះៗ មុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខផងដែរ»។
លោក គីម គុណ្ណាក់ អ្នកគ្រប់គ្រងការស្ថាបនាទូទៅនៅរមណីយដ្ឋានឧទ្យានធម្មជាតិទឹកជ្រោះប៊ូស្រា បានប្រាប់ឲ្យដឹងថា រមណីយដ្ឋាននេះបានត្រៀមរួចជាស្រេច សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានបុគ្គលិករួសរាយរាក់ទាក់ និងផ្តល់សេវាកម្មល្អប្រសើរ។ ក្នុងនោះ ក្រុមហ៊ុនបានរៀបចំផ្លូវចូលរមណីយដ្ឋាន ឃ្លាំងចំណតរថយន្តធំទូលាយ កន្លែងអង្គុយសម្រាប់ភ្ញៀវ ផ្លូវថ្មើរជើង និងជណ្តើរដែលមានសុវត្ថិភាព ព្រមទាំងស្ពានដើម្បីឲ្យភ្ញៀវអាចដើរទៅក្បែរទឹកជ្រោះ បានយ៉ាងងាយស្រួល និងអាចស្តាប់សំឡេងទឹកជ្រោះធ្លាក់យ៉ាងពិរោះរណ្ដំ។

បន្ថែមពីនេះ ចំពោះសេវាកម្មម្ហូបអាហារ ភ្ញៀវអាចកុម្ម៉ង់ម្ហូបបានជាច្រើនមុខ ក្នុងតម្លៃសមរម្យ។ ក្រុមហ៊ុនក៏បានរៀបចំកញ្ចុះសម្រាប់អង្គុយទទួលទានអាហារ និងគយគន់ទេសភាពក្បែរទឹកជ្រោះ ដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ ជាមួយគ្នានេះផងដែរ មានហាងកាហ្វេ និងភេសជ្ជៈជាច្រើនមុខ សម្រាប់ភ្ញៀវអង្គុយសម្រាក និងរីករាយជាមួយទេសភាពធម្មជាតិ និងសំឡេងទឹកជ្រោះ។
សូមជម្រាបថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក្រោមការវិនិយោគរបស់ក្រុមហ៊ុនមណ្ឌល ខេ រីសត (Mondul K Resort) បានចាប់ផ្តើមអភិវឌ្ឍតាំងពីឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន មានរយៈពេលប្រមាណ ១០ ឆ្នាំហើយ លើផ្ទៃដីវិនិយោគចំនួន ១១៩ ហិកតា ។
ក្រោមការអភិវឌ្ឍនេះ ក្រុមហ៊ុនបានបម្លែងតំបន់ធម្មជាតិដែលធ្លាប់មានភាពស្ងប់ស្ងាត់ ទៅជាតំបន់ទេសចរណ៍ដែលមានសក្ដានុពលខ្ពស់ ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា អាគារលក់សំបុត្រ តូបលក់វត្ថុអនុស្សាវរីយ៍ បន្ទប់ទឹកអនាម័យស្អាត កាំជណ្តើរមានបង្កាន់ដៃជុំវិញតំបន់ និងសមិទ្ធផលផ្សេងៗទៀត។ អ្វីដែលពិសេសជាងនេះ គឺការវិនិយោគអភិវឌ្ឍនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍មូលដ្ឋាន ដោយបានរៀបចំទីតាំងសម្រាប់លក់ផលិតផលប្រចាំតំបន់ ជូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចជាង ៦០ គ្រួសារ ឲ្យអាចរកចំណូលជារៀងរាល់ថ្ងៃ។

ក្នុងឱកាសនេះផងដែរ លោកបានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងទៅកម្សាន្តនៅខេត្តមណ្ឌលគិរី ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខអញ្ជើញទៅទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលជាតំបន់ទេសចរណ៍ដ៏ល្បីប្រចាំខេត្ត។ រមណីយដ្ឋាននេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរ ដោយផ្តល់នូវភាពកក់ក្តៅ ទំនុកចិត្ត សុវត្ថិភាព និងសេវាកម្មល្អបំផុត ដោយមិនធ្វើឲ្យភ្ញៀវខកបំណងឡើយ៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


