ព័ត៌មានជាតិ
អគារព្រះរាជដំណាក់ក្នុងខេត្តស្ទឹងត្រែង រងការទម្លាក់គ្រាប់បែកសម័យសង្រ្គាម បច្ចុប្បន្នកំពុងជួសជុលកែលម្អឡើងវិញ
អគារព្រះរាជដំណាក់ក្នុងខេត្តស្ទឹងត្រែងបានរងការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ ១៩៧០ ដែលធ្វើឲ្យសំណង់អគាររងការខូចខាត បន្សល់ទុកស្លាកស្នាមបង្ហាញពីការរងគ្រោះយ៉ាងដំណំ។
ក្នុងដំណើរដឹកនាំក្រុមអ្នកសារព័ត៌មានចុះពិនិត្យអគារព្រះរាជដំណាក់ក្នុងក្រុងស្ទឹងត្រែង លោក លី មីណា អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថា កាលសម័យសង្រ្គាមចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ (សម័យសាធារណរដ្ឋខ្មែរ) អគារព្រះរាជដំណាក់បានរងគ្រោះពីការទម្លាក់គ្រាប់បែក និងការបាញ់បោះបន្តបន្ទាប់ក្នុងសម័យខ្មែរក្រហម។

លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង
លោកបានរំលឹកមុនសង្រ្គាមផ្ទៃក្នុងឆាបឆេះ ព្រះមហាក្សត្រសម្ដេចតាតែងតែយាងមកតំបន់នេះជាញឹកញាប់ ដោយសារវាមានទំនាក់ទំនងជាមួយតំបន់និគមជនបុរីអូរស្វាយ ដែលជាសហគមន៍មួយនាសម័យនោះ។
ពាក់ព័ន្ធសំណង់អគារដ៏មានតម្លៃប្រវត្តិសាស្រ្តនេះ បើតាមលោក លី មីណា ការសាងសង់យកលំនាំរចនាបថសម័យសង្គមរាស្ត្រនិយម ដែលការសាងសង់ធ្វើឱ្យមានលំហូរខ្យល់ចេញចូលបានល្អ។ បើតាមលោកដឹង អតីតទីព្រះរាជដំណាក់របស់ព្រះមហាក្សត្រនេះ ស្ថាបនាឡើងក្រោមស្នាដៃរបស់វិស្វករម្នាក់ដែលកាន់ការនៅខេត្តភាគឦសាន ដែលជាវិស្វកររបស់ព្រះមហាក្សត្រ។



បច្ចុប្បន្ន ដោយទទួលបានព្រះរាជអនុញ្ញាតពីព្រះមហាក្សត្រ អាជ្ញាធរកំពុងរៀបចំជួសជុលនិងកែលម្អអគារព្រះរាជដំណាក់ក្នុងក្រុងស្ទឹងត្រែងដែលនៅសល់តែស្លាកស្នាម ដើម្បីថែរក្សាមរតកប្រវត្តិសាស្ត្រនៃស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រខ្មែរ។
លោក លី មីណា បានឲ្យដឹងថា ការរៀបចំកែលម្អឡើងវិញ ត្រូវជួសជុលអគារចាស់ៗចំនួនពីរ ដែលជាអគារស្នាក់នៅ និងអគារផ្ទះបាយ ដែលនឹងចាប់ផ្ដើមនៅខែឧសភា ដោយរក្សាទម្រង់ដើមឱ្យបានច្រើនបំផុត។
បន្ថែមពីនេះ អាជ្ញាធរខេត្តក៏គ្រោងនឹងសាងសង់អគារថ្មីមួយទៀតនៅផ្នែកខាងក្រោយ ដោយរក្សាដើមឈើទាំងអស់ដដែល ដែលអគារនេះនឹងប្រើប្រាស់ជាសាលប្រជុំ និងជាកន្លែងពិព័រណ៍សមិទ្ធផលផ្សេងៗ រួមទាំងឯកសារពាក់ព័ន្ធនឹងព្រះរាជវង្សានុវង្ស និងខេត្តស្ទឹងត្រែងផងដែរ។
ក្រៅពីនេះ នៅមុខព្រះរាជដំណាក់ អាជ្ញាធរក៏នឹងរៀបចំសួនផ្កា ផ្លូវសម្រាប់ដើរហាត់ប្រាណបំពាក់ដោយភ្លើងសូឡា ដាំដើមឈើ ដើមផ្កាបន្ថែមបង់អង្គុយ ធុងសំរាម និងស្លាកសញ្ញាណែនាំផ្សេងៗ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


