ព័ត៌មានជាតិ
ក្បួន នគរសង្ក្រាន្ដឆ្នាំ២០២៦ ដង្ហែនៅបរិវេណផ្លូវថ្មើរជើងចតុមុខ នាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ជាមួយនឹងមនុស្សច្រើនកុះករ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំយុវជនយ៉ាងច្រើនកុះករ ដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ នៅឯបរិវេណផ្លូវថ្មើងជើងចតុមុខ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦។

ក្បួនដង្ហែនគរសង្ក្រាន្ត គឺមានឈ្មោះថា «សន្ធិការ» មានន័យថា ការផ្សារភ្ជាប់ នេះគឺជាការផ្សារភ្ជាប់នៃមនោសញ្ជេតនា ជាបងប្អូន នៃមហាគ្រួសារខ្មែរតែមួយ ជាការផ្សារភ្ជាប់រវាងខ្មែរ ដែលនៅក្នុងប្រទេស និងដង្ហោយអញ្ជើញប្រជាជនខ្មែរដែលនៅក្រៅប្រទេស ដើម្បីមកលេងប្រទេសកំណើតវិញ នៅក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជាការទាក់ទាញភ្ញៀវទេសចរអន្តជាតិមកទស្សនាកម្ពុជា ហើយជាពិសេសជាងនេះទៀតជាការផ្សារភ្ជាប់ក្ដីនឹករលឹករបស់យើងទាំងអស់គ្នា ជូនចំពោះបងប្អូនជនភៀសសឹកដែលរងគ្រោះដោយការឈ្លានពាន ក៏ដូចជាផ្សារភ្ជាប់មនោសញ្ចេតនាដឹងគុណពេញមួយជីវិតចំពោះវីរកងទ័ពរបស់កម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិរបស់យើង។

គួរជម្រាបថា ក្បួនដង្ហែនគរសង្ក្រាន្តនេះ មានមនុស្សចូលរួមចំនួន ១,៥៥០នាក់ ក្នុងនោះមានអ្នករាំក្បាច់បុរាណ ក្បាច់រាំសហសម័យ ក្បាច់រាំមជ្ជឹមប្រទេស មានល្បែងប្រជាប្រិយចំនួន១៦ និងរបាំប្រពៃណីជាតិខ្មែរមានចំនួន១២របាំ ដែលតំណាងឱ្យភូមិសាស្ត្រវប្បធម៌ គ្រប់ទីកន្លែង នៅក្នុងប្រទេសកម្ពុជា ហើយក៏បានបង្ហាញនូវឈុតរឿង រាមកេរ្តិ៍ ដែលបង្ហាញតួអង្គទាំងអស់នៅក្នុងរឿងរៀមកេរ្តិ៍ និងមានទស្សនីយភាពជាច្រើនទៀតផងដែរ។

នៅឯបរិវេណផ្លូវថ្មើងជើងចតុមុខ ក៏ជាកន្លែងប្រវត្តិសាស្ត្រមួយក្នុងរាជធានីភ្នំពេញ គឺមានអគារដែលជាសំណល់អតីតកាល វត្តអារាម ដែលជាមរតកវប្បធម៌ ក៏ដូចជាធម្មជាតិដ៏ស្រស់ស្អាត នៅក្នុងភ្នំពេញ ហើយនេះគឺជាការផ្សារភ្ជាប់ ជាមួយរាជធានីភ្នំពេញ និងជីវិតដ៏ស្រស់ត្រកាលនៃប្រជាជនខ្មែរយើងផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយមានកម្មវិធីបង្ហាញ ទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹង ចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយ ថែមទៀត។
ដោយឡែកនៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃវារៈវ័នបត បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីបានលេងកម្សាន្តនគរសង្ក្រាន្តឆ្នាំថ្មី នៅរាជធានីភ្នំពេញពោរពេញដោយភាពរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព៕
អត្ថបទ៖ ស្រីរ័ត្ន













-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


