Connect with us

ព័ត៌មានជាតិ

អ្នក​នាំ​ពាក្យ៖ ម​ន្ត្រី​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ធ្វើការ ​និង​តាម​ដាន​ជា​បន្ត​​បន្ទាប់​ជាមួយ​​អាជ្ញាធរ​ថៃ​​ជុំវិញ​ការ​​បាត់​ខ្លួន​​របស់​​ពលករ​​ខ្មែរ​​ពេល​​ចុះ​ទូក​​នេសាទ​នៅ​​សមុទ្រ​​ថៃ​

បានផុស

នៅ

មន្រ្តី​អនុ​ព័ន្ធ​ការ​ងា​រ​អម​ស្ថា​ន​ទូ​ត​​កម្ពុជា​​ប្រចាំ​​ប្រទេ​​សថៃបាន​ និ​ង​កំពុង​​សហការ​​ជាមួយ​​អាជ្ញា​ធរ​ថៃ​​យ៉ា​​ង​​ជិត​​ស្និទ្ធ ដើម្បី​​ជួ​យ​សង្រ្គោះ និង​​បន្ត​​ស្វែង​​រក​​ពល​ករខ្មែ​រ​​ដែ​ល​​បាន​បា​ត់​​ខ្លួន​ក្នុ​ង​ហេតុ​ការណ៍​លិ​ច​ទូក​​នេសាទ​​មួយ​​នៅ​​សមុទ្រ ​ក្នុង​ខេ​ត្តត្រា​ត ​ប្រទេ​ស​ថៃ។​ នេះ​បើ​​តាម​កា​​រ​លើ​ក​​ឡើ​ង​រប​​ស់​​លោក ស៊ុន មេសា ​អ្នក​នាំ​ពាក្យ​​ក្រសួង​​ការ​ងារ ​និង​​បណ្ដុះប​ណ្ដាល​​វិជ្ជា​ជីវៈ ​នា​រ​សៀល​ថ្ងៃ​ទី​២០ ​ខែ​ក​ក្កដា ឆ្នាំ​២​០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​​ស៊ុន ​​​មេសា ​​បា​​ន​​ថ្លែង​​ថា ​​ទូក​​នេសាទ​​នេះ ​​បាន​​ចា​​​​ក​​​ចេញ​​​ទៅ​​នេសាទ​​​នៅ​​ស​មុទ្រ​កាល​​ពី​​ថ្ងៃ​​​ទី​​២៨ ​​ខែ​​មិថុនា ​​ឆ្នាំ​​​២០២៦ ​​ប៉ុន្ដែ​​​​ទូក​​​​​នេះ​​​បា​​​ន​​​បាត់​​​កា​​​រ​​ទាក់​​ទ​ង​​ជាមួ​យ​​​ម្ចាស់​​​ទូក ​និ​ង​​អា​ជ្ញា​ធរ​​នៅ​​ថ្ងៃ​​​ទី​​១០ ​​ខែ​ក​​ក្កដា ដោ​យ​​​មក​​ដល់​​ពេល​​នេះ​​សព​ពលរដ្ឋ​ខ្មែរ​​ ២​រូប ​​និង​​ថៃ ​​១រូប​​ត្រូវ​​បាន​​រក​ឃើញ។​

លោក​​បញ្ជាក់​​​ថា​​៖​​​«រហូត​​មក​​ដល់​​ពេល​​នេះ​​ក្រុម​​អ្នក​​ជួយស​ង្រ្គោះ បាន​​រក​​ឃើញ​​ជន​​រង​​គ្រោះចំនួន ​​៣នា​ក់​​ក្នុង​ចំ​​ណោម ​​៥នាក់ ​ដែ​ល​បា​ន​​​រង​​គ្រោះ​​​ក្នុង​​​ហេតុ​ការ​ណ៍​​លិច​​​ទូក​​នេសាទ​​នោះ។​ ជ​ន​រង​គ្រោះ​ដែល​រក​ឃើញ​ទាំង ​៣នាក់​នោះ ​មាន​បង​ប្អូន​ខ្មែរ ​២​នាក់​ និង​ថៃ​ម្នាក់ ហើយ​​សាកសព​​បង​ប្អូន​​ខ្មែរ ​​១នាក់ ​ត្រូវ​បា​ន​ប្រ​គល់​ជូន​សា​ច់​ញាតិ​ដើម្បី​ធ្វើ​បុណ្យ ​ហើយ​សព​ម្នាក់​ទៀត​កំពុង​តម្កល់​នៅ​មន្ទីរពេទ្យ​ដើម្បី​រង់​ចាំ​គ្រួសារ​មក​ទទួល​»​។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា​៖​«យើង កំ​ពុង​សហការ ​តាម​ដាន និង​ស្វែង​រក​ខ្មែរ​ពី​រនាក់​ទៀត​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​បាន​បាត់​បង់​ជីវិត​»​។​

​ចំពោះ​ករណី​នេះ ​លោក​ ស៊ុន មេសា ​អ្នក​នាំពាក្យ​ក្រសួងការងារ​បាន​សង្កត់​ធ្ងន់​ថា ​សុវត្ថិភាព​របស់​បង​ប្អូន​​យើង​នៅ​​ក្រៅ​ប្រ​ទេ​ស ​គឺ​​ជា​​ការងារ​​អាទិភា​ព​ដែល​រដ្ឋាភិបាល​តែង​តែ​យក​ចិត្តទុ​កដាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម