ព័ត៌មានជាតិ
ខ្សែការពារ សារ៉េត គ្រីយ៉ា របស់ក្លិបព្រះខ័នរាជស្វាយរៀង ចែកអំណោយ២០គ្រួសារដែលខ្សត់ខ្សោយ
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ នេះកីឡាករខ្មែរ-អ៊ីស្លាម សារ៉េត គ្រីយ៉ា ដែលកំពុងប្រកបអាជីពក្នុងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា ផងដែរនោះ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ កំពុងតែខ្វះខាតស្បៀងអាហារចំនួន២០គ្រួសារ នៅក្នុងក្រុងតាខ្មៅ។


ក្រោយចែកទានរួចរាល់កីឡាករលេងនៅតំបន់ការពារ រូបនេះបានបញ្ជាក់លើហ្វេសប៊ុកផ្លូវការថា” នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះខ្ញុំបាទនាំអំណោយមាន អង្ករ១០គីឡូ មី25 កញ្ចប់ត្រីខ1យួរ និង ទឹកស៊ីអ៊ីវ ១យួរ ជូនដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួន២០គ្រួសារសម្រាប់ដោះស្រាយ ជីវភាពក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ-19។ នេះជាទឹកចិត្តរបស់ខ្ញុំបាទ បន្តិចបន្តួច ជូនដល់ពុកម៉ែបងប្អូន ក្នុងគ្រាលំបាកមួយនេះ និងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាលំបាកនៃការរាលដាលជំងឺកូវីដ-១៩ នេះ»។
កីឡាករវ័យ២៦ឆ្នាំរូបនេះ ធ្លាប់ធ្វើសកម្មភាពមនុស្សធម៌កន្លងមកជាប្រចាំផងដែរ ស្របពេលរូបគេកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សួន វាសនា, អតីតកីឡាករ មូល ដារ៉ាវ័ន្ត, កីឡាករប្រេស៊ីល Thiago Santos កីឡាករអាមេរិក Jonny Campbell សុទ្ធតែបង្ហាញការលើកទឹកចិត្តនិងកោតសរសើរដល់សកម្មភាពរបស់ សារ៉េត គ្រីយ៉ា នៅក្នុងខែបួស របស់សាសនាអ៊ីស្លាម ខ្លួន។
កីឡាករ សារ៉េត គ្រីយ៉ា ម្ចាស់អាវលេខ១៣ ប្រចាំក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១៣ មកម៉្លេះក្រោយគ្រូបង្វឹកជ្រើសរើសចេញពីឈុតយុវជន។ ដោយសារការបង្ហាញខ្លួនបានល្អកីឡាករកម្ពុជា ១,៧៥ម៉ែត្ររូបនេះត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កោះហៅឱ្យចូលរួមក្នុងក្រុមផងដែរតាំងពីឈុតយុវជនរហូតដល់ឈុតធំ៕ខ្សែការពារ សារ៉េត គ្រីយ៉ា របស់ក្លិបព្រះខ័នរាជស្វាយរៀង ចែកអំណោយ២០គ្រួសារដែលខ្សត់ខ្សោយ


នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ នេះកីឡាករខ្មែរ-អ៊ីស្លាម សារ៉េត គ្រីយ៉ា ដែលកំពុងប្រកបអាជីពក្នុងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា ផងដែរនោះ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ កំពុងតែខ្វះខាតស្បៀងអាហារចំនួន២០គ្រួសារ នៅក្នុងក្រុងតាខ្មៅ។ ក្រោយចែកទានរួចរាល់កីឡាករលេងនៅតំបន់ការពារ រូបនេះបានបញ្ជាក់លើហ្វេសប៊ុកផ្លូវការថា” នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះខ្ញុំបាទនាំអំណោយមាន អង្ករ១០គីឡូ មី25 កញ្ចប់ត្រីខ1យួរ និង ទឹកស៊ីអ៊ីវ ១យួរ ជូនដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួន២០គ្រួសារសម្រាប់ដោះស្រាយ ជីវភាពក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ-19។ នេះជាទឹកចិត្តរបស់ខ្ញុំបាទ បន្តិចបន្តួច ជូនដល់ពុកម៉ែបងប្អូន ក្នុងគ្រាលំបាកមួយនេះ និងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាលំបាកនៃការរាលដាលជំងឺកូវីដ-១៩ នេះ»។


កីឡាករវ័យ២៦ឆ្នាំរូបនេះ ធ្លាប់ធ្វើសកម្មភាពមនុស្សធម៌កន្លងមកជាប្រចាំផងដែរ ស្របពេលរូបគេកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សួន វាសនា, អតីតកីឡាករ មូល ដារ៉ាវ័ន្ត, កីឡាករប្រេស៊ីល Thiago Santos កីឡាករអាមេរិក Jonny Campbell សុទ្ធតែបង្ហាញការលើកទឹកចិត្តនិងកោតសរសើរដល់សកម្មភាពរបស់ សារ៉េត គ្រីយ៉ា នៅក្នុងខែបួស របស់សាសនាអ៊ីស្លាម ខ្លួន។ កីឡាករ សារ៉េត គ្រីយ៉ា ម្ចាស់អាវលេខ១៣ ប្រចាំក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១៣ មកម៉្លេះក្រោយគ្រូបង្វឹកជ្រើសរើសចេញពីឈុតយុវជន។ ដោយសារការបង្ហាញខ្លួនបានល្អកីឡាករកម្ពុជា ១,៧៥ម៉ែត្ររូបនេះត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កោះហៅឱ្យចូលរួមក្នុងក្រុមផងដែរតាំងពីឈុតយុវជនរហូតដល់ឈុតធំ៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


