Connect with us

ព័ត៌មានជាតិ

កម្ពុជា និងវៀតណាមប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរ

បានផុស

នៅ

​លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​ក្នុងនាមសមាជិកគណៈអចិន្ត្រៃយ៍ និងជា​ប្រធា​ន​គណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា កាលពីរសៀល​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ​បានជួបសសន្ទនា​តាមប្រព័ន្ធវីដេអូ ជាមួយ​លោក ឡេ ហាយជុង ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម​​ ដែលជំនួប​ពិភាក្សា​នោះ ធ្វើឡើង​ដើម្បីពិភាក្សា​​អំពី​កិច្ចសហប្រតិបត្តិការ​រវាងគណបក្ស និងស្ថាប័នទាំងពីរ ព្រមទាំង​ស្តាប់​បទឧទ្ទេសនាមចំណុចសំខាន់ៗ នៃលទ្ធផលមហាសន្និបាតលើកទី១៣ របស់​គណប្សកុម្មុយនីស្តវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅក្នុងជំនួបនោះ លោកឧប​នា​យករដ្ឋមន្រ្តី ប្រាក់ សុខុន ​ក្នុងនាមសមាជិកគណៈអចិន្ត្រៃយ៍ និងជា​ប្រធា​ន​គណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា ​បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបសន្ទនាជាមួយលោក ឡេ ហាយជុង តាមប្រព័ន្ធវីដេអូ និងបានអបអរសាទរចំពោះលោក ឡេ ហាយជុង ដែលត្រូវបានគណបក្ស កុម្មុយនីស្តវៀតណាមតែងតាំងជាប្រ​ធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ហើយឆ្លៀតឱកាសនេះដែរ ភាគីទាំងពីរ​បានពាំនាំនូវការសួរសុខទុក្ខទៅវិញទៅមកពីសំណាក់ថ្នាក់ដឹកនាំជាន់ ខ្ពស់នៃគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជាចំពោះសមភាគីទាំងពីរផ្ទាល់ផងដែរ​។

នៅក្នុងកិច្ចសន្ទនានោះដែរ ភាគីទាំងពីរបានអះអាងថា ប្រវត្តិនៃទំនាក់ទំនងជាបងប្អូនរវាងគណបក្សប្រជាជនកម្ពុជា និងគណ​បក្សកុម្មុយនីស្តវៀតណាម ដែលតែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ បានចាក់ឫសយ៉ាងជទៅ ក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ កម្មាភិបាលគ្រប់លំដាប់ថ្នាក់ និងប្រជាជននៃប្រទេសទាំងពីរ។ ក្រោមមាគ៌ា ដ៏​ត្រឹមត្រូវនិងឈ្លាសវៃរបស់គណបក្ស និងថ្នាក់ដឹកនាំបក្សទាំងពីរ ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងនេះ ក៏ត្រូវ​បានពង្រឹង និងពង្រីកតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណ៏ កិច្ចសហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។

ជាងនេះទៅទៀត ចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងគណបក្ស​យើងទាំងពីរ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកំពស់ទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យមានការរីកចំរើនលើគ្រប់វិស័យ។ ប្រការ​ដ៏គួរឱ្យស្ញប់ស្ញែង គឺ​ក្នុងកាលៈទេសៈ ដែល​ពិភពលោក​កំពុង​រងការគំរាមកំហែង​​យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំទាំងក្នុង​ជួរ​បក្ស និង​រដ្ឋាភិបាលទាំងពីរ កាន់តែបង្កើន និងពង្រឹងទំនាក់ទំនងរវាងគ្នា​ តាមរយៈការជួបសន្ទនាគ្នា​  ការផ្ញើសារសួរសុខទុក្ខ និងការគាំទ្រគ្នាទាំងសម្ភារៈ និងស្មារតីទៅវិញទៅមក យ៉ាង​ញឹកញាប់ និងជាប្រចាំ។​

ក្នុងជំនួបនោះ ​ឡេ ហាយជុង បានឧទ្ទេសនាមចំណុចសំខាន់ៗ នៃលទ្ធផលមហាសន្និបាតលើក​ទី១៣ របស់គណប្សកុម្មុយនីស្តវៀតណាម ដោយបានសង្កត់ធ្ងន់ថា រយៈពេល៣៥ឆ្នាំ នៃកំណែទម្រង់ Doi Moi បានបោះជំហានទៅមុខ និងរីកចម្រើនយ៉ាងឆាប់រហ័ស​។ ការអភិវឌ្ឍសេដ្ឋកិច្ចបានពង្រីក និងលើកំពស់យ៉ាង​ខ្លាំង ដែលពីមុនវៀតណាមមាន GDP ៦,៣ ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ១៩៨៩ និងបានកើនឡើងដល់៣៤៣ ប៊ីលានដុល្លាអាមេរិកនៅឆ្នាំ២០២០។ សន្និបាត​​បាន​បញ្ជាក់​ពី​គោលនយោបាយការបរទេសប្រកបដោយឯករាជ្យ សន្តិភាព សហប្រតិបត្តិការពហុភាគី និងការធ្វើពិពិធកម្មទំនាក់ទំនងខាងក្រៅតាមរយៈពង្រឹងកិច្ចការការបរទេសរបស់បក្ស រដ្ឋ និងប្រជាជន។ កសាងការទូតទំនើប និងគ្រប់ជ្រុងជ្រោយ ពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី លើកកម្ពស់ការពារជាតិនិងសុន្តិសុខ និងជំរុញការទូតសេដ្ឋកិច្ច។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​ក្នុងនាមសមាជិកគណៈអចិន្ត្រៃយ៍ និងជា​ប្រធា​ន​គណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា​ និងក្នុងនាមខ្លួនលោកផ្ទាល់ បានថ្លែងអំណរគុណ​ដ៏ស្មោះស្ម័គ្របំផុតចំពោះលោក ឡេ ហាយជុង និងសហកា ដែលបាន​ធ្វើ​បទឧទ្ទេសនាមអំពីខ្លឹមសារសំខាន់ៗ នៃលទ្ធផលមហាសន្និបាតតំណាងទូទាំង​ប្រទេ​សរបស់គណបក្សកម្មុយនីស្តវៀតណាម លើកទី១៣ តាមប្រព័ន្ធវីដេអូនៅថ្ងៃនេះ។

សូមបញ្ជាក់ថា ជំនួបសន្ទនា​នេះ ពិតជា​ទទួលបាននូវលទ្ធផលផ្លែផ្កាជាទីគាប់ចិត្ត ដោយអនុញ្ញាត​ឲ្យភាគីទាំងពីរ​​ស្គាល់គ្នាកាន់តែស្និទ្ធស្នាល និង​បានរួមចំណែក​​យ៉ាងសំខាន់ដល់ការពូន​ជ្រុំទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅ សាមគ្គីភាពដ៏រឹងមាំ និងពង្រឹងពង្រីកកិច្ចសហ ប្រតិ​បត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនយើងទាំងពីរ ដើម្បីផលប្រយោជន៍រួមរបស់​ប្រទេស​ទាំងពីរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម