ព័ត៌មានជាតិ
អាជ្ញាធររាជធានី បាននិងកំពុងជីកស្តារប្រឡាយ ដើម្បីកុំឲ្យលិចផ្លូវជាតិលេខ៤និងមុខព្រលាន
អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងជីកស្តារប្រឡាយអូរខ្សាច់ ដែលមានប្រវែង១៨គីឡូម៉ែត្រ ចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាម៉ោក ដើម្បីរំដោះទឹកកុំឲ្យលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខព្រលានយន្តហោះភ្នំពេញ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ប្រឡាយអូរខ្សាច់មានប្រវែង១៨គីឡូម៉ែត្រ ដោយចាប់ផ្តើមពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាម៉ោកតែម្ដង។ លោកក៏បានបញ្ជាក់ផងដែរថា ប្រឡាយអូរខ្សាច់ពិតជាមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកតាមបណ្ដោយផ្លូវជាតិលេខ៤ ពោលគឺទឹកដែលបានធ្លាក់មកពីខេត្តកំពង់ស្ពឺ តាមអមផ្លូវជាតិលេខ៤ ដល់ចំណុចឃុំបែកចាន ស្រុកអង្គស្នួលខាងលើ ប្រឡាយនេះបានបង្វែរផ្លូវទឹកទៅរកបឹងតាម៉ោកតែម្ដង ដែលធ្វើឲ្យកាត់បន្ថយនូវបរិមាណទឹក ដែលត្រូវហូរចូលរាជធានី ដែលធ្លាប់តែធ្វើឲ្យលិច លង់ នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង នាពេលកន្លងមក។ លោកក៏បានបញ្ជាក់ផងដែរថា ប្រឡាយរំដោះទឹកប្រវែង១៨គីឡូម៉ែត្រនេះ មានទទឹងចាប់ពី ១០ម៉ែត្រទៅ ១៥ម៉ែត្រ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងជាក់ស្ដែងនៃតួប្រឡាយ។

លោកម៉ៅ ប៊ុនធឿន បានបន្តថា ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រឡាយអូរខ្សាច់នេះ ត្រូវបានមន្ទីរធនធានទឹករាជធានីភ្នំពេញ ចាប់ផ្ដើមការដ្ឋាន កាលពីខែកក្កដា២០២០ ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់រួចរាល់នៅរដូវប្រាំងខាងមុខនេះ ពោលគឺ នៅពេលរដូវវស្សាឆ្នាំ២០២១មកដល់ ប្រឡាយអូរខ្សាច់អាចដើរតួនាទី ក្នុងការរំដោះទឹកបានតែម្ដង ដោយមិនឲ្យទឹកហូរមកដល់ព្រលានយន្តហោះភ្នំពេញឡើយ។ លោកក៏បានបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះប្រឡាយអូរខ្សាច់ សម្រេចបានជាច្រើនភាគរយហើយ ពោលគឺនៅសល់១១គីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងបញ្ចប់ការដ្ឋានទាំងស្រុង៕



អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ អាជ្ញាធរសម្រុកជួសជុលផ្លូវចំនួន២ខ្សែ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


