ព័ត៌មានជាតិ
ពលករខ្មែរម្នាក់ ដេកស្លាប់ក្រោយផឹកស្រាថ្នាំ យីហោ «ឆ្អឹងខ្លា»
ពលករខ្មែរម្នាក់ ដែលមានមុខនាទីជាជាងភ្លើង ក្នុងខេត្ត ឈុនបុរី ប្រទេសថៃបានស្លាប់នៅក្នុងបន្ទប់ស្នាក់នៅ ដោយមានចំណងជាប់នៅដៃផង ដែលបញ្ហានេះបានធ្វើឲ្យប៉ូលិសថៃ មានមន្ទិលយ៉ាងខ្លាំង និងបង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០។
ពលករខ្មែររូបនេះ មានឈ្មោះ សង ត្រៀមចិត្រ ភេទប្រុស អាយុ ៣០ ឆ្នាំ មានមុខងារជា ជាងភ្លើង ក្នុងក្រុមហ៊ុនឯកជនមួយ នៅក្នុងខេត្តឈុនបុរី ។

តាមការអះអាងពីសាក្សីដែលស្នាក់នៅក្បែរបាននិយាយថា កាលពីវេលាម៉ោង ៧ និង ៣០ នាទី យប់ថ្ងៃទី ១៣ ខែ វិច្ឆិកា ជនរងគ្រោះរូបនេះបានជួបជុំគ្នាជាមួយមិត្តភ័ក្ដិចំនួន ២ នាក់ ដោយពួកគេបាននាំគ្នាផឹកស្រាថ្នាំយីហោ « ឆ្អឹងខ្លា » អស់ចំនួន ៤ ដបធំ រហូតដល់ម៉ោង ១០ យប់ទើបពួកគេបែកផ្លូវគ្នាចូលទៅសម្រាករៀងៗខ្លួន លុះព្រឹកឡើងនៅពេលដែលមិត្តភ័ក្ដិចូលទៅហៅដើម្បីចេញទៅធ្វើការ ទើបមានការភ្ញាក់ផ្អើលតែម្តង ដោយសារតែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងសភាពដៃច្រង៉ាង ។

ដោយឡែកលោក រៀន ហ៊ាន អាយុ ៥០ ឆ្នាំ ត្រូវជា ឪពុកមា បង្កើតរបស់សព បានអះអាងប្រាប់សមត្ថកិច្ចថៃថា នៅព្រឹកថ្ងៃកើតហេតុ បន្ទាប់ពីមានការឆោឡោថា ក្មួយរបស់គាត់បានស្លាប់រួចមក គាត់ក៏បានចូលទៅមើល ហើយក៏បានហៅម្ចាស់ផ្ទះជួលឲ្យមកមើលដែរ ដោយសារតែក្មួយរបស់គាត់ដេកស្លាប់មានលក្ខណៈអាក្រក់មើលពេក គាត់ក៏បានទាញដៃទាំងពីរយកមកចងភ្ជាប់គ្នា រួចក៏បានហៅសមត្ថកិច្ចមកពិនិត្យ ។
ដំបូងឡើយ សមត្ថកិច្ចថៃមានការឈឺក្បាល ដោយគិតថា វាគឺជាករណីឃាតកម្ម ដោយសារតែសពមានការចងដៃជាប់គ្នា ប៉ុន្តែក្រោយពីបានស្តាប់សាក្សីបំភ្លឺ និងក្រោយពីបានពិនិត្យទៅលើរាងកាយសពមិនមានស្លាកស្នាមអ្វីមួយ ដែលអាចពាក់ព័ន្ធទៅនិងករណីឃាតកម្មនោះទេ ទើបប្រគល់សពទៅឲ្យក្រុមអង្គភាពជំនាញដើម្បីធ្វើការតាមនីតិវិធី៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


