ព័ត៌មានជាតិ
លោក វង សូត ជម្រុញឲ្យក្រុមការងារតាមមូលដ្ឋានបន្តប្រឹងប្រែងបំរើសេវាសាធារណៈជូនពលរដ្ឋបានឆាប់រហ័ស
កណ្តាល ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការជម្រុញឲ្យមការងារតាមថ្នាក់មូលដ្ឋានបន្តប្រឹងប្រែងបំរើសេវាសាធារណៈជូនពលរដ្ឋបានលឿនតាមដែលអាចធ្វើបានឲ្យ ដើម្បីបំរើសេចក្តីត្រូវការរបស់ពួកគាត់។ លោក វង សូត ថ្លែងបែបនេះខណៈពេលដឹកនាំមន្ត្រីជំនាញ រួមទាំងលោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យសំណង់អគារមជ្ឈមណ្ឌលយុវនីតិសម្បទា ដែលស្ថិតនៅភូមិបាគូ ឃុំបាគូស្រុកកណ្ដាល ស្ទឹងខេត្តកណ្ដាលនៅថ្ងៃនេះ។

លោករដ្ឋមន្ត្រីវង សូត បានថ្លែងថា ជាការពិតណាសក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះពិសេសទទួលផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ១៩តែម្តងឲ្យបានប្រសើរឡើង វិញ។ រាជរដ្ឋាភិបាលការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រចាពលរដ្ឋ ក្រ១ និង ក្រ២ ខណៈមេរោគកូវីដ១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោកដោយមានអ្នកឆ្លងរាប់រយលាននាក់និងស្លាប់ជាច្រើនលាននាក់ទៅហើយនោះ។ ។ ចំណែកសំណង់អាគារនេះគឺជាមណ្ឌលសុខភាពដែលកសាងឡើងដើម្បីបំរើសេវាសុខភាពជូនពលរដ្ឋនិងកាសម្រាកព្យាបាល ជម្ងឺផ្សេងៗ។

ដូច្នេះមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តចុះតាមដានដល់មូលដ្ឋានផ្ទាល់ជួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋដែលទីទាល់ក្រ ជនងាយរងគ្រោះដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាលក៍ដូចជំនួយសប្បុរសធម៏ជូនដល់ពួកគាត់ភ្លាមៗពីព្រោះរាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ៕
ដោយ ៖ វិមាន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


