ព័ត៌មានជាតិ
លួចម៉ូតូបានហើយរត់គេចខ្លួនមួយយប់ត្រូវសមត្ថកិច្ចចាប់ខ្លួន
បុរសជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី ២៨ ខែឧសភា នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពី ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងហើយព្យាយាមរត់គេចខ្លួនបានមួយយប់។
បុរសជនសង្ស័យឈ្មោះ រុំ ខន អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកឯនារី រងគ្រោះមានឈ្មោះ អ៊ុក សុធីតា អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច មកលេងផ្ទះមិត្តភក្កិនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចាក់សោក នឹងបិទសន្ទះត្រឹមត្រូវរួចក៏ដើរទៅចូលអង្គុយលេងក្នុងបន្ទប់មិត្តភក្កិរហូតដល់ម៉ោងជិត១១ ជនរងគ្រោះបានចេញមកវិញស្រាប់តែអត់ឃើញសួរអ្នកជិតខាងបានប្រាប់ថាមានជនសង្ស័យម្នាក់លួចជិះចេញទៅបាត់ បន្ទាប់មកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចក៏បានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានទៅដល់ការឃាត់ខ្លួនតែម្តងនៅព្រឹកថ្ងៃទី២៨ ខែឧសភា នាំយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ តែម្ដង ក្រោយពេលសមត្ថកិច្ចសួរនាំរួចជនសង្ស័យសារភាពថាខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖សុខា
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


