Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ឆ្លើយតបករណីកុមារ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យអាជ្ញាធរគ្រប់មូល ដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ឆ្លើយតបករណីកុមារ ដើម្បីលើកកម្ពស់ និងផ្ដល់សេវាយុត្តិធម៌សង្គម ដើម្បីធានាឲ្យមានសមភាពរវាងកុមារ និងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នា ក្នុងកម្លាំងចលករសង្គម សម្រាប់ជីវភាពសាធា​រណៈ និងជីវភាពនយោបាយ ព្រមទាំងសកម្មភាពផ្សេងៗទៀត ដូចជា សង្គម វប្បធម៌ សិល្បៈ សាសនា ជាដើម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុង សារលិខិតអបអរសាទរ ខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២០ វាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មីនា ព្រមទាំងទិវាកុមារកម្ពុជាឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា  បើទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាអាក់ខាន មិនបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិ ឲ្យបានអធិកអធមយ៉ាងណាក្តី តែកន្លងមករាជរដ្ឋាភិបាលបានអនុវត្តនូវយុទ្ធសាស្ត្រមួយចំនួនក្នុងការលើកកម្ពស់ការអនុវត្តសិទ្ធិកុមារអនុលោមតាមអនុសញ្ញាស្ដីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាធរមាន។

ជាមួយគ្នានោះ ដើម្បីចូលរួមអបអរសាទរក្នុងទិវានេះ ក្រសួង ស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងចុះសួរសុខទុក្ខក្មួយៗកុមារកំព្រា នៅតាមមណ្ឌលកុមារកំព្រា, មណ្ឌលស្ដារនីតិសម្បទា, កុមាររងគ្រោះ និងកុមារងាយរងគ្រោះ ព្រមទាំងកុមារដែលនៅតាមសហគមន៍ផងដែរ។

បើតាមសម្ដេចតេជោ ហ៊ុន សែន  កម្ពុជាគឺជាប្រទេសសមាជិកភាព ជាដៃគូសកលដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ ដែលជាទំព័រសករាជថ្មី ក្នុងការបោះជំហានទៅមុខ ដើម្បីចូលរួមជាមួយបណ្ដាប្រទេសជាសមាជិកដទៃទៀត ក្នុងសកលលោក ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានគ្រប់រូបភាពមកលើកុមារសំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ ហេតុនេះ ទើបកម្ពុជាបានក្លាយជាប្រទេសឈានមុខគេក្នុងបណ្ដាប្រទេសអាស៊ាន ដែលបានធ្វើការអង្កេតសិក្សាស្រាវជ្រាវពីស្ថានភាពអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្រ្តក្នុងការកំណត់ទំហំ និងវិសាលភាព ការផ្ដល់ភស្តុតាង នៃអំពើហិង្សាលើកុមារ ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ រួមទាំងបញ្ហាប្រឈមនានាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្ដេជ្ញាចិត្តលើកកំពស់ ការគោរពសិទ្ធិកុមារ និងផ្ដល់កិច្ចការពារយ៉ាងពេញទំហឹង នៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវយន្តការជាច្រើន ក្នុងការគ្រប់គ្រង និងការផ្ដល់សេវាដល់មុខសញ្ញាកុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងនេះក្តី ក៏នៅមានកុមារមួយចំនួន កំពុងរស់ក្នុងស្ថានភាពងាយរងគ្រោះ និងរង់គ្រោះ ព្រោះតែឪពុកម្ដាយ ឬអាណាព្យាបាល ធ្វើទេសសន្តប្រវេសន៍ និងបោះបង់ចោល ជាពិសេសនៅក្នុងស្ថានភាព ការរីករាលដាល នៃជំងឺកូវីដ១៩។

ជាមួយនឹងការលើកឡើងខាងលើនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់ ក្រសួង ស្ថាប័ន  ពាក់ព័ន្ធទាំងអស់ចំនួន៩ចំណុចគឺ:

ទី១. គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ ជាពិសេសកុមារ និងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលអាចដោះស្រាយឬសគល់ នៃការរើសអើង និងការផាត់ចេញពីសង្គម និងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ។

ទី២. ជំរុញឲ្យមានការផ្លាស់ប្ដូរក្នុងការអនុវត្តគោលនយោបាយក្នុងកម្រិតមូលដ្ឋាន និងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្ដីពីទិដ្ឋ ភាពរបស់កុមារ ដែលកំពុងជួបប្រទះ។

ទី៣. លើកទឹកចិត្តដល់កុមារនិងសហគមន៍ ដើម្បីត្រៀមខ្លួននិងឆ្លើយតបទៅនឹងវិបត្តិព្រមទាំងជំនះរាល់ការលំបាកនានា។

ទី៤. ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមគាំទ្រឲ្យកុមារទទួលបានការអភិវឌ្ឍ ប្រកបដោយសុវត្ថិភាព និងជោគជ័យ ចាប់ពីកំណើតរហូតដល់ពេញវ័យ។

ទី៥. ចូលរួមលើកកម្ពស់បង្ការ ទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារ តាមរយៈប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធអនឡាញ និងព្រមទាំងក្នុងសហគមន៍។

ទី៦. ត្រូវចូលរួមលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្ដូរឥរិយាបថសង្គម ក្នុងការប្រពឹត្តបែបវិជ្ជមានចំពោះកុមារ ក្នុងសហគមន៍ ជាពិសេសផ្ដល់ឱកាសឲ្យកុមារចូលរួមក្នុងការផ្លាស់ប្ដូរសហគមន៍របស់ពួកគេ។

ទី៧. ពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រី ភ្នាក់ងារសង្គមកិច្ច នៅតាមឃុំនីមួយៗ ដើម្បីបង្ខិតការផ្ដល់សេវាសង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារ និងសហគមន៍។

ទី៨. ត្រូវបន្តជំរុញរៀបចំ និងអនុវត្តប្រព័ន្ធការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡា ជាពហុវិស័យ នៅក្នុងសហគមន៍។

ទី៩. ត្រូវលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបង្កើនការអប់រំផ្សព្វផ្សាយ ពង្រឹងកិច្ចការពារ និងពិនិត្យតាមដាន ការអនុវត្តសិទ្ធិកុមារ ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ៕ អត្ថបទៈកោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ផ្តល់​ជូន​សំបុត្រ​ទស្សនា ដល់​អ្នក​សារព័ត៌មានចំនួន ​៩១​នាក់ ម្នាក់​ៗ២សំបុត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន ស្នើឱ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលព្រហ្មទណ្ឌក្រុង បង្ហាញមុខជនសង្ស័យ ៣២ នាក់ ជាសាធារណៈ

កីឡា២ ម៉ោង មុន

ធន់​ រិទ្ធី​ មិន​ហ៊ាន​ប្ដូរ​ដៃ​ជា​មួយ​កីឡាករ​រុស្សី​ម្នាក់​នេះ​ទេ​ ប្រើ​ស្នៀត​នេះ​វិញទប់ទល់​បាន​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

ដូចការគ្រោងទុក នាវាយោធាបរទេសបានចូលចតជាបន្តបន្ទាប់នៅដែនសមុទ្រកម្ពុជា ពិសេសនៅផែរាម

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តចុះរដ្ឋបាលតំបន់ស្មុគស្មាញ បុរីកីឡា រក្សាសន្តិសុខជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាន់តែក្តៅ! រដ្ឋមន្ត្រីប៉ាគីស្ថាន គំរាមបាញ់នុយក្លេអ៊ែរ លើ ឥណ្ឌា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ២១ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី សរសើរទ័ពកូរ៉េខាងជើង ដែលជួយខ្លួនរំដោះបានតំបន់ Kursk 

Sokha Hotels

ព័ត៌មានពេញនិយម