ព័ត៌មានជាតិ
ខេត្តកែបរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦ នាក់បន្ថែម ពាក់ព័ន្ធកាស៊ីណូ សុខ គីមម៉េង
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្តកែប បានបន្តរឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៦នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្ដរហ័ស(RDT Test Covid-19)។
រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកវិជ្ជមានទាំងអស់នេះ មានប្រវត្តិប៉ះពាល់ដោយផ្តាល់ និងជាអ្នកដំណើរមកពីតំបន់កាស៊ីណូ សុខ គីមម៉េង ច្រកទ្វារទ្វេភាគី តន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានទីលំនៅអចិន្ត្រៃយ៍ ជាប់ពាក់ព័ន្ធនឹងតំបន់កាស៊ីណូ សុខ គីមម៉េង ច្រកទ្វារទ្វេភាគី តន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ជាពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមទាក់ទងមកក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត ដើម្បីពិក្សា និងរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ឲ្យបានឆាប់បំផុត៕
អត្ថបទ ៖ សុខុម


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


