ព័ត៌មានជាតិ
លោក កាំង តុងងី ៖ ឥណទានថ្មីៗនៅតែរក្សាកំណើនវិជ្ជមាន មិនបានធ្លាក់ចុះនោះទេ
ឥណទានថ្មីៗរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែបន្តរក្សាកំណើនវិជ្ជមាន មិនបានធ្លាក់ចុះនោះទេ ដែលជាសញ្ញាណវិជ្ជមានសម្រាប់ស្ថេរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជា។ នេះបើយោងតាមលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោក កាំង តុងងី មានប្រសាសន៍ថា៖ «ឥណទានបញ្ចេញថ្មីក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន ១,១១២ លានដុល្លា សម្រាប់អតិថិជន ១១៨ ៤៧៦នាក់ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល កើនឡើងបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុមានចំណែកអតិថិជន ៦៣% ប៉ុន្តែឥណទានមានប្រមាណតែ ២២%នៃឥណទានសរុប។»

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២០របស់ធនាគារជាតិនៃកម្ពុជា ទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង១២,៦ភាគរយ ស្មើនឹង៨,៤ពាន់លានដុល្លារ ក្នុងនោះឥណទានអតិថិជនបានកើនឡើង១២,៥ភាគរយ ស្មើនឹង៦,៨ពាន់លានដុល្លារ ដោយមាន១,៩លានគណនី។ ឥណទានទាំងនេះបានផ្ដល់ទៅកាន់វិស័យសេដ្ឋកិច្ចរួមមាន៖ ក្រុមគ្រួសារ៣១% ពាណិជ្ជកម្មនិងជំនួញ២០% កសិកម្ម១៨% សេវាកម្ម១៦% ដឹកជញ្ជូន៦% សំណង់៣,៨% និងផ្សេងៗ៣%។

ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តរៀបចំធ្វើឥណទានឡើវិញ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។ ក្រៅពីនេះ ធនាគារជាតិបន្តការរក្សាអនុវត្តប្រាក់បម្រុងកាតព្វកិច្ចក្នុងអត្រា៧%ដដែល សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សម្រាប់សេដ្ឋវិទូជាន់ខ្ពស់IMF លោក Yasuhisa Ojima គោលនយោបាយបន្ធូរបន្ថយហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា រួមមានការបន្ទាបទុនបម្រុងរបស់ធនាគារឯកជន និងការអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញរហូតដល់ចុងឆ្នាំ២០២១នេះ នឹងបន្តជួយវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យមានស្ថេរភាព និងជួយជម្រុញវិស័យសេដ្ឋកិច្ចមួយចំនួនឱ្យរើបឡើងវិញជាបណ្ដើរៗ។ លោក Yasuhisa Ojima បញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជានៅតែមានចំពោះឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ រួមទាំងវិស័យទេសចរណ៍។»

គួរបញ្ជាក់ថា ចាប់ពីខែមេសា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានទម្លាក់អត្រាប្រាក់បំរុងកាតព្វកិច្ចជារៀល និងជាដុល្លារអាមេរិកមកត្រឹម៧% ពីកម្រិត៨%សម្រាប់ប្រាក់រៀល និង១២,៥%សម្រាប់រូបិយប័ណ្ណបរទេស ដើម្បីផ្ដល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ប្រការនេះធ្វើឱ្យវិស័យធនាគារមានលទ្ធភាពបង្កើនឥណទាន និងផ្ដល់ការអនុគ្រោះនានាដល់អតិថិជនដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ១៩។

គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា សមាជិករបស់សមាគមទាំង១១៤គ្រឹះស្ថានបានផ្តល់ការរៀបចំឥណទានឡើងវិញដល់អតិថិជនចំនួនជាង៣០ម៉ឺននាក់ ក្នុងទំហំឥណទានសរុបចំនួនជាង១,៤ ប៊ីលានដុល្លារ។
អត្ថបទ៖ វ៉ាត វិន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


