ព័ត៌មានជាតិ
ម៉ាឡេស៊ីធ្ងន់ធ្ងរខ្លាំងដោយសារផ្ទុះកូវីដជាចង្កោម៦០កន្លែងក្នុងពិធីសាសនា
ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ថា ការជួបគ្នាក្នុងពិធីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ីបានជំរុញឲ្យផ្ទុះកូវីដ-១៩ជាចង្កោមដល់៦០កន្លែងដែលរកឃើញអ្នកវិជ្ជមាន៣៥១១នាក់។
អាជ្ញាធរបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា មានករណីឆ្លងជាក្រុមឬចង្កោមចំនួន៥៨កន្លែងពាក់ព័ន្ធនឹងពិធីបុណ្យ Eid al-Fitr និង២កន្លែងទៀតពាក់ព័ន្ធនឹងពិធីបុណ្យ Hari Gawai ត្រូវបានរកឃើញ។ សរុបអ្នកធ្វើតេស្តមានចំនួន ១៣ ០២៣នាក់ ដែលមាន២៧%នៃពួកគេរកឃើញវិជ្ជមាន។

នៅរដ្ឋ Sabah រកឃើញករណីឆ្លងជាចង្កោមខ្ពស់ជាងគេដល់១១កន្លែង ខណៈរដ្ឋ Sarawak និង Kedah មានអ្នកឆ្លងជាចង្កោមមាន៨ និង៧កន្លែង។
ចំណែកនៅរដ្ឋ Perak និង Kelantan រកឃើញឆ្លងជាចង្កោម៦កន្លែងដូចគ្នា ហើយនៅរដ្ឋ Johor និង Pahang រកឃើញ៥កន្លែងដូចគ្នា ខណៈ Labuan, Selangor និងPenang រកឃើញ២កន្លែងដូចគ្នា។ ជាមួយគ្នានេះ នៅមានករណីឆ្លងជាចង្កោម៣កន្លែងទៀតពាក់ព័ន្ធនឹងពិធីបុណ្យដែរនៅទីកក្រុងកូឡាឡាំពួរ Negeri Sembilan និង Terengganu។
យោងតាមអគ្គនាយកសុខាភិបាល លោក Noor Hisham Abdullah បានឲ្យដឹងថា លទ្ធផលនៃករណីឆ្លងជាចង្កោមនេះបានធ្វើឲ្យមនុស្ស២០នាក់បានស្លាប់ និង១១នាក់កំពុងស្ថិតនៅកន្លែងសង្គ្រោះបន្ទាន់គិតត្រឹមថ្ងៃព្រហស្បតិ៍។
ចំនួនអ្នកជំងឺកូវីដ-១៩ធ្ងន់ធ្ងរនៅម៉ាឡេស៊ីបានជាប់កំណត់ត្រា១៧ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា។
លោកវេជ្ជបណ្ឌិត Noor Hisham លើកឡើងថា ការកើនឡើងករណីឆ្លង និងមរណភាពពាក់ព័ន្ធនឹងចង្កោមនៃពិធីបុណ្យសាសនាគឺ «ធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភ» ដោយសារវាបានរាលដាលលឿនក្នុងរយៈពេលខ្លី។

លោកបន្ថែមថា ៖«វាជាការទទួលខុសត្រូវសម្រាប់អ្នកទាំងអស់គ្នាដើម្បីការពារខ្លួន និងអ្នកដែលងាយរងគ្រោះ ជាពិសេសមនុស្សចាស់នៅផ្ទះដែលរងគ្រោះពីកូនចៅ»។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ប្រទេសម៉ាឡេស៊ីមានករណីឆ្លងកូវីដ-១៩សរុប ៦៣៩ ៥៦២នាក់ និង៧៩ ៨៤៨នាក់មិនទាន់ជាសះស្បើយទេ ខណៈមរណភាពជាង៣ពាន់នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Malaymail

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ