ព័ត៌មានជាតិ
សមត្ថកិច្ចបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនមេខ្យល់ចំនួន២នាក់ ដែលពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជនបានឱ្យដឹងថា នៅវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់រថយន្តសាំងយ៉ុង១គ្រឿង តៃកុងឈ្មោះ ម៉ាន គន្ធា អាយុ៤២ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ដឹកមនុស្សប្រុស ស្រី ចំនួន១៥នាក់ នៅលើផ្លូវជាតិលេខ៦ ចំណុចស្ពានទី១ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើការសួរនាំមនុស្សទាំង១៥នាក់និងអ្នកបើករថយន្តរួចមកដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនតៃកុងរថយន្តខាងលើបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ។
ដោយឡែកបុរសម្នាក់ទៀត ឈ្មោះ សេង ហ៊ុយ អាយុ ៣១ ឆ្នាំ រស់នៅ ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងសម្ថកិច្ចចម្រុះ នៅចំណុចភូមិតេជោភ្នំឆ័ត្រ ដើរល្បាតប្រទះឃើញនិងធ្វើការឃាត់ខ្លួន ខាងជើងភូមិតេជោភ្នំឆ័ត្រចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិតាជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ ដែលពាក់ព័ន្ធនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ចំនួន១០នាក់។
នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ឯក ឡាយ គឹមលួន បានបញ្ជាក់ថាតាមចម្លើយសារភាពរបស់ជនពាក់ព័ន្ធទាំង២នាក់ ១ឈ្មោះម៉ាន គន្ធាហៅសុធា បានសារភាពេបានដឹកពលករខ្មែរទាំង១៥នាក់មកពីខេត្តព្រៃវេងនិងខេត្តកំពង់ចាម បានតម្លៃម្នាក់៣០.០០០រៀល យកមកសាងនៅខេត្តបន្ទាយមានជ័យនិងឈ្មោះសេង ហ៊ុយ បានសារភាពថាគេដឹកពលករទាំង១០នាក់ ពីខេត្តបន្ទាយមានជ័យទៅចំណុចខាងជើងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេកតម្លៃម្នាក់៥០.០០០រៀល៕ អត្ថបទ៖ វ៉ាន់ ណាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


