ព័ត៌មានជាតិ
បន្ទាយមានជ័យសម្រេចបិទខ្ទប់ទីតាំងសំណង់ផ្ទះល្វែង សម វិជ័យ រយៈពេល១៤ថ្ងៃ
រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេច បិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើទីតាំងចំណុចសំណង់ផ្ទះល្វែង សម វិជ័យ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីតំបន់មួយទៅតំបន់មួយទៀត។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍នៅក្នុងសេចក្តីជូនដំណឹងថា «ត្រូវបានបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្តោះអាសន្នលើទីតាំងចំណុចសំណង់ផ្ទះល្វែងសមវិជ័យស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតដែលមានព្រំប្រទល់ខាងជើងទល់នឹងផ្លូវរថភ្លើង ខាងត្បូងទល់នឹងអូរព្រំដែនកម្ពុជាថៃ ខាងកើតទល់នឹងរបងដីក្រុមហ៊ុនហូលីដេ និងខាងលិចទល់នឹងដីល្វែងក្រុមហ៊ុនសុខស្រេង រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២១»។

បើតាម លោកអភិបាលខេត្ត ការបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នសំណង់ផ្ទះល្វែងនេះគឺក្នុងគោលបំណងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២
០កុម្ភៈ២០២១ ក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត។
ក្រៅពីបិទខ្ទប់សំណង់ផ្ទះល្វែងនេះហើយ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីសម្រេចបន្តអនុវត្តវិធានការរដ្ឋបាល បណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតផងដែរ។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានសម្រេចបញ្ចប់ការបិទខ្ទប់ការធ្វើដំណលរចេញ-ចូលជាបណ្តោះអាសន្នលើទីតាំងមួយផ្នែកនៃភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតក៏ដូចជាបញ្ចប់ការបិទខ្ទប់កាស៊ីណូហូលីដេ ‘’ពីតំបន់ក្រហម’’ បន្ទាប់ពីតំបន់ទាំងនោះអាជ្ញាធរគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បានល្អប្រសើររួចមក៕
អត្ថបទ៖ សំអឿន
ចុចអាន៖ ខេត្តឧត្តរមានជ័យ បិទខ្ទប់ទីតាំងផ្ទះចំ នួន០៤កន្លែង ក្នុងក្រុងសំរោង
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


