ព័ត៌មានជាតិ
ទឹកស្រក ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ២គ្រាប់
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ នៅសេសសល់ពីសម័យសង្គ្រាម នៅពេលទឹកស្រក ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅនឹងដីស្រែរបស់គាត់ នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឃុំស្លក្រាម ស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា ប្រជាពលរដ្ឋដែល បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឈ្មោះ ប៉ុក គា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលឃើញគ្រាប់នោះ ប្រជាពលរដ្ឋបានទៅស្រែ ក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ ប្រភេទ៨២មីលីម៉ែត្រ នៅនឹងដីស្រែរបស់គាត់ ស្ថិតនៅខាងត្បូងភូមិដីឡូត៍ស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក បន្ទាប់មកគាត់បានរាយការណ៍ ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម។


លោកអធិការ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ឃុំស្លក្រាម បានចុះទៅពិនិត្យនៅកន្លែងឃើញគ្រាប់នោះ មានសភាពច្រែះ១ ក្នុងនោះមាន១គ្រាប់នៅកប់នឹងទឹក។ លោកអធិការ បានរាយការណ៍បន្តទៅអង្គភាពហេឡូត្រាសដ៍ ដើម្បីមានវិធានការណ៍។ ជាមួយគ្នានោះដែរ អង្គភាពហេឡូត្រាសដ៍ បានធ្វើការបំផ្លាញចោល១គ្រាប់នៅនឹងកន្លែងនិងនៅសល់១គ្រាប់ ដែលនៅកប់ភក់មានទឹកមិនអាចធ្វើការកម្ទេចចោលបាន រង់ចាំទឹករីងអស់សិនទើបមានវិធានការណ៍កម្ទេចចោល តែក៏បានដាក់ដោតបង្គោលដាក់ផ្លាកសញ្ញានិងគម្រប់សុវត្ថិភាពមិនឲ្យមានមនុស្សទៅប៉ះពាល់ ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ អគ្គិភ័យបានលេបត្របាក់ផ្ទះពលរដ្ឋទាំងព្រឹក នៅក្រុងបាត់ដំបង
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


